Showing posts with label NEWS. Show all posts
Showing posts with label NEWS. Show all posts

ផ្អើលសារជាថ្មី​ កញ្ញា​សា​សា បើករថយន្តបុករឺម៉កទឹកកកនៅខេត្តបាត់ដំបង

ផ្អើលសារជាថ្មី​ កញ្ញា​សា​សា បើករថយន្តបុករឺម៉កទឹកកកនៅខេត្តបាត់ដំបង

ប្រធានបទស្តីពីរឿងរបស់កញ្ញា​សា​សា​ អតីតពិធីការនី ទូរទស្សន៍ CTN​​ និងលោកសុខ ប៊ុន មិនទាន់នឹងបាត់ក្តៅស្រួលបួលផង កាលពីពេលថ្មីៗនេះកញ្ញា​សា​សា ក៏បានបង្កើតភាពភ្ញាក់ផ្អើលជាថ្មីម្តងទៀត ដោយនាងបានជួបគ្រោះថ្នាក់ចរាចរណ៏ដោយបើករថយន្តទៅបុកនិងគូទរឺម៉កដឹកទឹកកទាំងកណ្តាលយប់នៅទីរួបខេត្តបាត់ដំបង។
តាមប្រភពព័ត៌មាន បានអោយដឹងថា ហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍មួយនេះ បានកតឡើងកាលពីវេលាម៉ោង ១​និង​៥០​នាទី​យប់ ​ថ្ងៃ​ទី​២​ខែ​សីហា ឆ្នាំ​២០១៥ ត្រង់​ចំណុច​ក្បែរ​មន្ទីរពេទ្យ​វិសាល​សុខ ស្ថិត​ក្នុង​ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយ​ប៉ោ ក្រុង​បាត់ដំបង។​ ក្រោយ​ពេល​បុក​គ្នា​ភ្លា​ម កញ្ញា​សា​សា​ដែល​ជិះ​រថយន្ត​មាន​គ្នា​២​នាក់ ត្រូវ​បាន​ជម្លៀស​ចេញ​ភ្លាម​ៗដែរ ដោយ​រថយន្ត​គ្នា​​ឯង​មួយទៀត ហើយ​ស្លាក​លេខ​រថយន្ត ក៏​ត្រូវ​បាន​ដោះ​ចេញពី​រថយន្ត​ដែរ។
ក្រោយពីបានបុក​ប៉ះ​ជាមួយ​រ៉ឺ​ម៉ក​ម៉ូតូ​ដឹកទឹកកក​មួយ​គ្រឿង រុញ​រ៉ឺ​ម៉ក​ត្រឡប់ត្រឡិន​កំ​ពិត​មុខ​រថយន្ត​ទំនើប​ពណ៌​.​ស ។ បន្ទាប់​ពី​គ្រោះថ្នាក់​ចរាចរណ៍​ភ្លាម​ៗ រថយន្ត​មិត្តភក្តិ ដែល​បើកមុខ ​ក៏​បាន​បក​ក្រោយមក​ដោះស្រាយ​បញ្ហា។ ​ភ្លាម​ៗ​នោះ កញ្ញា​សា​សាក៏ត្រូវ​បាន​ជម្លៀស​ចេញពីកន្លែងកើតហេតុ​ក្នុង​បំណង កុំឱ្យ​អ្នកកាសែត មក​ថត​ទាន់​​ ដោយនាងស្ថិតក្នុងស្ថានភាពស្រវឹង​គួរសម  មិនដឹង​ថា នាង​របួស ឬ​អត់​ទេ។ ឯ​កម្មវិធី​​​កម្សាន្ត​នៅ​ក្លិប​ស្តា​ឡាយ ក៏​ត្រូវ​លុប​ចោល​ដែរ។​ នេះបានចំជារឿងមិនចេះចប់មែន​ ហើយក៏មិនដឹងជាត្រូវស្រោចទឹកប៉ុន្មានវត្តទៀតទេទើបផុតគ្រោះ....។
ដោយ: angkor Khmer

លោកមាស រិទ្ធី ជម្រាបជូនអំពីនំកញ្ចប់ដែលធ្វើពីជ័រកៅស៊ូ

លោកមាស រិទ្ធី ជម្រាបជូនអំពីនំកញ្ចប់ក្មេងៗដែលធ្វើពីជ័រកៅស៊ូ បង្កគ្រោះថ្នាក់ដល់អាយុជីវិត នេះគឺសារមួយដ៏សំខាន់សំរាប់មាតា​ បីតាដែលស្រឡាញ់បុត្រធីតារបស់ខ្លួន​ អោយប្រុសប្រយ័ត្នចំពោះសុខភាពរបស់កូន.....​

អស់​ព្រហ្មចារី ព្រោះ​ចាញ់បោក ប្រុស​ព្រាន​នៅ​អាមេរិក


​សង្គម​សម្ភារៈ​និយម​បាន​វាតទី​យ៉ាង​ឆាប់រហ័ស មកលើ​គ្រួសារ​ក្រីក្រ ហើយ​ប្រាក់​ដុល្លារ​ឥទ្ធិពល​ធ្វើ​ឲ្យ​គ្រួសារ​មួយចំនួន​ត្រូវ​ធ្លាក់​ចូលក្នុង​រណ្តៅ​អវិចី...

គេ​រកឃើញ​យន្តហោះ Boeing 777 ជើងហោះហើរ​លេខ MH370

សោកនាដកម្ម MH370 ឆ្នាំ ២០១៤ កក្រើក​រញ្ជួយ​សារជាថ្មី ព្រោះថាៈ គេ​រកឃើញ​យន្តហោះ Boeing 777 មាន​ជើងហោះហើរ​លេខ MH370?

សោកនាដកម្ម​អាកាសចរណ៍​នៃ​ជើងហោះហើរ MH370 នា​ថ្ងៃទី ៨ ខែ មីនា ឆ្នាំ ២០១៤ របស់​ម៉ាឡេស៊ី បាន​បាត់ស្រមោល​ដោយ​នាំយក​ជាមួយ​អ្នកដំណើរ ២២៧ នាក់ និង​ក្រុម​ពហុ​និ​ការ ១២ នាក់ នោះ ឥឡូវនេះ ត្រូវបាន​គេ​រកឃើញ​យន្តហោះ​នៅ​ទាំងមូល ហើយ​មនុស្ស​ទាំងអស់ ក៏​នៅមាន​ជីវិត​ដែរ ។​តាំងពី​មុននេះ​បន្តិច គ្រប់​ប្រភព​ផ្លូវការ សុទ្ធសឹង​ប្រកាសថា យន្តហោះ MH70 បាន​ធ្លា​ក់នៅ​មហាសមុទ្រ​ឥណ្ឌា ដោយ​ផ្អែកលើ​សញ្ញា​ទាំងឡាយ ដែល​ក្រុម​រុករ​កបាន “​ប្រមាញ់​” បាន ។​
​ប៉ុន្តែ កាសែត​ប្រចាំ​សប្តាហ៍​១​ត្រូវបាន​បង្កើត​តាំងពី​ឆ្នាំ ១៩១៩ របស់​រុស្ស៊ី មាន​ឈ្មោះថា Moskovskiy Komsomoles (MK – www.mk.ru) បាន​ដកស្រង់​របាយការណ៍​ចារកម្ម​របស់​ប្រទេស​នេះ និង​របស់​ស្ថាប័ន​ចារកម្ម​របស់​ប្រទេស​មួយចំនួនទៀត បញ្ជាក់ថា គេ​បាន​រកឃើញ​យន្តហោះ​នេះហើយៗ យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Malaysia Airline មាន​លេខ​សម្គាល់ MH370 បច្ចុប្បន្ន កំពុង​ស្ថិតនៅ​តំបន់ Kandahar, អា​ហ្វ​ហ្គា​នី​ស្ថាន ជិត​ព្រំប្រទល់​ដែន​ប៉ា​គី​ស្ថាន ។​
​យន្តហោះ Boeing 777 ដ៏​ធំ​សម្បើម បាន​ចុះ​សំចត​ដោយ​សុវត្ថិភាព លើផ្លូវ​តូច​១​នា​តំបន់​ជនបទ​ដាច់ស្រយាល នៅ Kandahar ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ជិត​ព្រំដែន​ប៉ា​គី​ស្ថាន ។​
​អ្នកដំណើរ​ទាំង ២២៧ នាក់ និង​ក្រុម​ពហុ​និ​ការ ១២ នាក់ នៅមាន​ជីវិត ។​
​ប្រទេស​ចារកម្ម​ទាំងនោះ ឲ្យ​ដឹងថា “​សោកនាដកម្ម​” នេះ ផ្តើមឡើង​ពី​បុគ្គល​មាន​រហស្សនាម​សម្ងាត់​គឺ “Hitch” ប៉ុន្តែ គេ​ពុំទាន់​បាន​ព័ត៌មាន​អំពី​បុគ្គល​នេះ​នៅឡើយ​ទេ ។ តួអង្គ​អាថ៌កំបាំង​នេះ​បាន​បង្ខំ​ឲ្យ​អ្នកបើកបរ ប្តូរ​ទិសដៅ​ហោះហើរ ទៅកាន់​អា​ហ្វ​ហ្គា​នី​ស្ថាន ។​
​តាម MK ដដែល​នេះ អ្នក​ត្រូវ​ចាប់ជំរិត​ទទួល​ការបែងចែក​ជា ៧ ក្រុម រស់នៅក្នុង​ជ​ម្រំ​ដ៏​ចង្អៀត ហើយ​ទទួល​ការត្រួតត្រា​យ៉ាង​តឹងរឹង ។ មាន​មនុស្ស​សំខាន់ៗ ២០ នាក់ ត្រូវបាន​គេ​បង្ខាំង​ទុក​ក្នុង​រូង​ក្រោម​ដី ។​
​មកទល់​បច្ចុប្បន្ន ក្រុម​ចាប់ជំរិត​នេះ ពុំទាន់​ដាក់ចេញ​នូវ​ការទាមទារ​អ្វី​ទេ ។​
​គេ​នៅ​ពុំទាន់​ដឹង​ច្បាស់​ពី​គោលបំណង​របស់​ពួកវា​គឺ​អ្វី ប៉ុន្តែ តាម MK នោះ​ក្រុម​ចាប់ជំរិត​ដ៏​សាហាវ​នេះ បាន​ប៉ុនប៉ង​បង្ក​សម្ពាធ​ចំពោះ​អាមេរិក និង​ចិន ពី​បញ្ហា​១​ដែល​ពុំទាន់​ត្រូវបាន​គេ​ទទួល​ចេញ ។​
​ជាថ្មី​ម្តងទៀត “​សោកនាដកម្ម MH370″ ត្រូវបាន​ប៉ិច​ពន្លក​ថ្មី​នៃ​ក្តីសង្ឃឹម ចំពោះ​ក្រុមគ្រួសារ​អ្នករងគ្រោះ ។ ព្រោះថា វេលា​ខាងមុខ គេ​អាច​រកឃើញ MH370 ៕​

ព័រមានទាន់ហេតុការណ៏

នារី​ម្នាក់​កំពុង​អង្គុយ​លក់​ក្រឡាន​ត្រូវ​រថយន្ត​បុក​ស្លាប់​នៅ​ស្រុក​មង្គល​បូ​រី


ខេត្តបន្ទាយមានជ័យ ៖ នារី​ម្នាក់​បាន​ស្លាប់​ភ្លាម​នៅ​នឹង​កន្លែង​កើតហេតុ​ដោយ​សសារ​តែ​រថយន្ត​កាម​រី​បើក​វ៉ា​ជែង​រថយន្ត​១​គ្រឿង​ទៀត​ជ្រុល​ចង្កូត​ទៅ​បុក​ពេញ​យ៉ាង​ទំហឹង ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១២ និង​១០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០១៥ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុងភូមិ​គោក​ទម្លាប់ ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ ។
ប្រភព​ព័ត៌មាន​ពី​នគរបាល​ចរាចរណ៍​ស្រុក​មង្គល​បូ​រី​បាន​ឲ្យ​ដឹង​ថា នារី​រង​គ្រោះ​ឈ្មោះ ផាត់ រស្មី អាយុ​២៣​ឆ្នាំ មុខរបរ​ជា​អ្នកលក់​ក្រឡាន រស់នៅ​ភូមិ​គោក​ទម្លាប់ ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ ។ ចំណែក​រថយន្ត​បង្ក​ម៉ាក​កាម​រី​ឆ្លាម ស៊េរី​​ឆ្នាំ​១៩៩៨ ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2F-3688 បើកបរ​ដោយ​ឈ្មោះ ឡាន់ ចិន្តា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជា​កសិករ​នៅ​ភូមិ​គោក​ទម្លាប់ ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ ។
ប្រភព​ដដែល​បាន​បញ្ជាក់​ថា តាម​សំដី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បាន​ប្រាប់​សមត្ថកិច្ច​ថា មុន​ពេល​ដែល​កើតហេតុ រថយន្ត​កាមរី​១​គ្រឿង​បាន​បើក​ក្នុង​ទិស​ដៅ​ពី​ខាងជើង​ទៅ​ត្បូង លុះដល់​ចំណុច​កន្លែង​លក់​នំក្រឡាន​នោះ រថយន្ត​ខាងលើ​បាន​បើក​វ៉ា​ជែង​រថយន្ត​១​គ្រឿង​ទៀត​នៅ​ខាង​មុខ ស្រប​ពេល​នោះ​ដែរ​រថយន្ត​ខាង​មុខ​បាន​បើក​គេច​គោ​យន្ត​កន្ត្រៃ​ដោយ​ងាក​មក​ខាងឆ្វេង​ដៃ ដែល​ធ្វើ​ឲ្យ​អ្នក​បើក​រថយន្ត​ខាងក្រោយ ដែល​មាន​បំណង​វ៉ា​ជែង​នោះ​បួង​ចង្កូត​គេច​ តែ​គេច​ជ្រុល​ទៅ​បុក​នារី​ម្នាក់​ដែល​កំពុង​អង្គុយ​លក់​នំក្រឡាន​ពេញទំហឹង បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ​បន្ទាប់​មក​រថយន្ត​បាន​ក្រឡាប់​ជា​ច្រើន​ត្រឡប់​ផ្ងារ​ជើងទ្រ​មេឃ ចំណែក​អ្នកបើកបរ និង​អ្នក​រួម​ដំណើរ​គ្មាន​រង​របួស​នោះ​ទេ ។
ប្រភព​បន្ត​ថា អ្នកបើកបរ​រថយន្ត​ត្រូវ​បាន​ប្រជាពលរដ្ឋ​នៅ​ទីនោះ​ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច ដើម្បី​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បន្ទាយ​មាន​ជ័យ​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់ ។
សមត្ថកិច្ច​នគរ​បាល​ចរាចរណ៍​ដែល​បាន​ទៅ​ដល់​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ទៀត​ថា សព​នារី​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំពោះ​រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​ស្ទូច​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​មង្គល​បូ​រី​ដើម្បី​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕