iPhone supplier invests in flexible screen production line
LG Display, the supplier responsible for producing Apple's iPhone displays, has announced substantial investment in a flexible screen production lineផ្អើលសារជាថ្មី កញ្ញាសាសា បើករថយន្តបុករឺម៉កទឹកកកនៅខេត្តបាត់ដំបង
ផ្អើលសារជាថ្មី កញ្ញាសាសា បើករថយន្តបុករឺម៉កទឹកកកនៅខេត្តបាត់ដំបង ប្រធានបទស្តីពីរឿងរបស់កញ្ញាសាសា អតីតពិធីការនី ទូរទស្សន៍ CTNKing of Khmer music
Sin Sisamouth was born in August 23, 1932, in Stung Treng Province, the son of Sinn Leang and mother Seb Bunlei. He was the youngest of four siblings, with one brother and two sisters. His father....SIEM REAP AND THE TEMPLES OF ANGKOR
SIEM REAP AND THE TEMPLES OF ANGKOR The main – and for some people the only – reason to visit Cambodia is to experience at first hand the world-famous temples of Angkor....Phnom Penh and around
PHNOM PENH AND AROUND “A city of white buildings, where spires of gold and stupas of stone rocket out of the greenery into the vivid blue sky.” Such was American visitor ....
iPhone supplier invests in flexible screen production line
6:52 AM – by Unknown
iPhone supplier invests in flexible screen production line
LG Display, the supplier responsible for producing Apple's iPhone displays, has announced substantial investment in a flexible screen production line
Apple supplier LG Display has announced plans to invest in a flexible OLED production line, fueling rumours future iPhones will feature flexible screens.
LG Display said it will invest KRW1.05 trillion in the production line, which will be based at the Gumi Plant in Gyeongbuk Province, Korea, which is listed among Apple's suppliers.
The new line will produce more than 200 cuts 5.5-inch cuts from a single plastic substrate sheet - the same size as an iPhone 6 Plus display - according to LG. Mass production is not expected to begin until early 2017.
The new flexible plastic OLED displays will replace the traditional glass screens, and will now be extended across smartphone, automotive and wearable device displays, the company added. As well as iPhones, LG also supplies the display panels for the Apple Watch.
As well as allowing the display to bend, using plastic over glass makes a smartphone screen less likely to shatter when dropped. LG Display also produced the displays for the LG G2, G3 and G4, alongside the curved LG G Flex and G Flex 2. The G4 was praised for its Quad HD IPS Quantam Display, designed to increase brightness by 25pc and colour accuracy by 56pc compared to its predecessor.
The LG G Flex 2 (pictured) is slightly curved
The investment will help to advance the production of foldable displays, LG confirmed.
The next iPhone - believed to be called either the iPhone 6s or the iPhone 7 - is expected to be unveiled this September.
It was reported last month that Apple is planning to replace the iPhone's current LED-backlit Multi-Touch display with an OLED screen. The company has also filed numerous patents around the use of bendable displays and devices in recent years.
The Californian company was granted a similar patent for flexible displays in October last year, and another in February 2013. in November 2013, a source said two iPhone models were in development with curved glass screens, but given the sizing of the rumoured phones (4.7 inches and 5.5 inches respectively), it appears the source was referring to what became the iPhone 6 and 6 Plus.
Source: http://www.telegraph.co.uk
អស់ព្រហ្មចារី ព្រោះចាញ់បោក ប្រុសព្រាននៅអាមេរិក
5:47 AM – by Unknown
រាជនីសំលេងមាស រស់ សុទ្ធា (ភាសារខ្មែរ)
1:55 AM – by Unknown
រាជនីសំលេងមាស រស់ សុទ្ធា
ឈ្មោះពីកំនើត រស់ សុទ្ធា
ឈ្មោះហៅក្រៅ រៃ សិរី និង សិរីសួគ៌
ថ្ងៃខែឆ្នាំកំនើត ៦ វិច្ឆិកា ១៩៤៦
ទីកន្លែងកំនើត ភូមិដំណាក់ហ្លួង ឃុំវត្តគរ ស្រុកបាត់ដំបង ខេត្តបាត់ដំបង
កំរិតវប្បធម៌ ឆ្នាំទីពីរនៅអនុវិទ្យាល័យនារី នេតយ៉ង់ បាត់ដំបង
សញ្ជាតិ ព្រះរាជាណាចក្រកម្ពុជា កម្ពុជា
មរណៈភាព ១៧ មេសា ១៩៧៧
ប្រភេទតន្ត្រី ប្រជាប្រិយ និង មនោសញ្ចេតនា
វិជ្ជាជីវៈ អ្នកចម្រៀង អ្នកសរសេរបទចម្រៀង
ឆ្នាំប្រកបវិជ្ជាជីវៈ ១៩៦៥ –១៩៧៧
ដៃគូ ស៊ីន ស៊ីសាមុត
ខេត្តបាត់ដំបង ជាទឹកដីបណ្តុះ អ្នកប្រាជ្ញ តារាភាពយន្ត តារាចម្រៀង និងអ្នកនិពន្ធល្បីល្បាញ ប្រចាំកម្ពុជា តាំងពីអតីតកាលមុនសម័យអង្គរ រហូតបច្ចុប្នន្ន។ ដោយសារទឹកដីនេះ ជាជំរកអ្នកប្រាជ្ញ និងតារាដែលមានទេពកោសល្យ ខ្ពង់ខ្ពស់ប្រចាំប្រទេស ខេត្តបាត់ដំបងបានក្លាយជា វាលពិឃាដអ្នកប្រាជ្ញ គ្រប់កាលសម័យ ដែលសៀមចូល លុកលុយប្រទេសខ្មែរ និងយុគសម័យ អង្គការបដិវត្តន៍ ១៩៧៥ ដល់ ១៩៧៩។ តារានិងអ្នកនិពន្នល្បីៗ ដែលខ្ញុំស្គាល់ ហើយដែលមានកំណើត ជាអ្នកបាត់ដំបង មាន សម្តេចសង្ឃព្រះវ័នរតន៍ ប៉ុណ្ណសុម្ភាជ ជាមេគណខេត្តបាត់ដំបង តារាភាពយន្ត អ៊ីគិមសួ (ជំនាន់ទសវត្សរ៍៦០) អ្នកស្រីទិត្យវិជ្ជរាដានី (ជំនាន់ទសវត្សរ៍៧០) លោកទេពរិនដារ៉ូ (ជំនាន់ទស្សវត្សរ៍ ៨០ និង ៩០) តារាចម្រៀង អ្នកស្រីម៉ៅសារេត លោក អ៊ិម សុងសឺម អ្នកស្រី ហួយមាស អ្នកស្រី ប៉ែនរ៉ន និងប្អូនស្រីទាំងបី (អ្នកស្រីប៉ែនរ៉ម អ្នកស្រីប៉ែនរ៉ាំ និងអ្នកស្រីប៉ែនចន្ថា) អ្នកស្រីរស់សិរីសុទ្ធា និងប្អូនស្រី អ្នកស្រីរស់សិរីសោភ័ណ ស្មៀនឆោមឆន និងកូនបីនាក់ដែលជាតារាចំរៀង (មានអ្នកស្រីឆោមឆវិនជាម្តាយរបស់តារាចម្រៀងឆោមឆពុំ លោកឆោមប៊ុនយ៉ុង អ្នកនាងឆោមនិមល) លោករ៉មរើន លោកកែវសារ៉ាត់ អ្នកនាងអឿនស្រីមុំ អ្នកនាងសួនចន្ថា លោករិនសាវេត លោក សេនរ៉ានុត អ្នកនាងឆៃលីដាឡែន អ្នកនាងអ៊ិមស្រីពៅ និងតារានិពន្ធ លោកគង្គប៊ុនឈឿន លោក នូហាច លោក ញ៉ុកថែម លោកគ្រូអាចារ្យ ប៊ុតសាវង្ស លោកឆានឈួ ជាដើម។
ជីវប្រវត្តិ
ឈ្មោះដើមរបស់ រស់ សិរីសុទ្ធា គឺ រស់សុទ្ធា ឈ្មោះហៅក្រៅ រៃ ។ ឈ្មោះសិរី ទើបជាឈ្មោះកណ្តាល ថែមតាមក្រោយ ក្រោយពីឈប់រៀន ហើយទៅចាប់អាជីព ជាអ្នកចម្រៀង។ ដូច្នេះ ពលរដ្ឋខ្មែរជាទូទៅ ស្គាល់អ្នកស្រីថា រស់សិរីសុទ្ធា។ ប៉ុន្តែ ភាគច្រើន ច្រើនសរសេរច្រឡំ ទៅជា រស់សេរីសុទ្ធា ទៅវិញ។ សូមអានប្រវត្តិខាងក្រោម ដើម្បីអោយដឹងថា ហេតុអ្វី តារាសំនៀងមាស យើង មានឈ្មោះថា រស់សិរីសុទ្ធា។
ប្រវត្តិកុមារភាព
អ្នកស្រី រស់ សិរីសុទ្ឋា ជាតារាចម្រៀងខ្មែរដ៏ល្បីល្បាញ ក្នុងកំឡុងទសវត្សឆ្នាំ ៦០ និង ៧០ និងជាដៃគូចម្រៀងជើងឯក យ៉ាងឆ្នើមបំផុត របស់អធិរាជសំឡេងមាស លោក ស៊ីន ស៊ីសាមុត។ កំពូលតារាចម្រៀងរូបនេះ មានកំណើតនៅថ្ងៃសុក្រ ខែកត្តិក ឆ្នាំច ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ១៩៤៦ នៅភូមិដំណាក់ហ្លួង ឃុំវគ្គគរ ស្រុកបាត់ដំបង ខេត្តបាត់ដំបង។ កាលនៅកុមារភាព អ្នកស្រីបានចូលរៀន នៅសាលាបឋមសិក្សា ទក្ខិណសាលា រួចបានប្រឡងជាប់ចូលរៀន នៅអនុវិទ្យាល័យនារី នេតយ៉ង់ នៅឆ្នាំ១៩៦២។ កាលនោះ ខ្ញុំនៅក្មេងជាងគាត់ច្រើនឆ្នាំ តែធ្លាប់ទៅមកនឹងគ្នា ជិតដិតជាប្រចាំ ព្រោះយើងនៅដីភូមិ មិនឆ្ងាយពីគ្នាប៉ុន្មានទេ ជាពិសេសទៅទៀត គឺលោកឪពុករបស់ខ្ញុំឈ្មោះ សាស្ត្រាចារ្យ ប៊ុនថង ក៏ជាគ្រូបង្រៀនរបស់កុមារីសុទ្ធានោះដែរ។ បន្ថែមពីលើនោះទៀត លោកឪពុករបស់ខ្ញុំ ក៏ជាមិត្តភក្តិ រាប់អានគ្នាជិតដិត ជាមួយលោកឪពុក របស់អ្នកស្រីសុទ្ធា ឈ្មោះលោកគ្រូ រស់ ប៊ុន ដែលជាលោកគ្រូភ្លេងខ្មែរផង ជាលោកគ្រូស្តោះផ្លុំ យ៉ាងល្បីមួយរូបផង។ ចំណែកលោកឪពុករបស់ខ្ញុំ ក្រៅពីការងារជាគ្រូបង្រៀន នៅវិទ្យាល័យ អ៊ាបឃុត នេតយ៉ង់ លោកក៏ជាមនុស្សល្បី ខាងសំបូររឿងកំប្លែង និទានអោយអ្នកស្រុកស្តាប់ សើចគាំងពោះ មិនចេះអស់រឿង ចូលចិត្តវាយស្គរ ទាត់ចាប៉ី ហើយចូលចិត្តឡើងសម្តែងលើវេទិកា លលេងជាមួយលោកតារស់ប៊ុន ដោយប្រស្នាប្រាជ្ញា នៅពេលមានបុណ្យទានម្តងៗ។
លោកតា រស់ ប៊ុន មានស្រុកកំណើត នៅភូមិចង្វារៀល ឃុំរលាំងនាគ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ជាអតីតនាយទាហានជើងក្រហម សម័យអាណានិគមបារាំង ហើយទើបនឹងធ្វើមរណកាលទៅ នៅឆ្នាំ១៩៩៥នេះ។ រីឯម្តាយរបស់អ្នកស្រីវិញ មាននាមថា ណាត់ សាមៀន មានស្រុកកំណើត នៅស្រុកសង្កែ ខេត្តបាត់ដំបង។ លោកបានធ្វើមរណកាលទៅ នៅសម័យខ្មែរក្រហម។ អ្នកស្រីសុទ្ធាជាកូនទីបួន ក្នុងចំណោមបងប្អូន ទាំង៥នាក់។ បងស្រីទីមួយ ឈ្មោះរស់សាបឿន សព្វថ្ងៃរស់នៅបាត់ដំបង ក្នុងវ័យប្រហែល៧០ឆ្នាំ។ បងស្រីទី២មានឈ្មោះថា រស់សាបឿត សព្វថ្ងៃរស់នៅបាត់ដំបងដែរ ក្នុងវ័យក្បែរ៧០ឆ្នាំដែរ។ បងប្រុសទីបីឈ្មោះរស់សុគុណ បានចែកស្ថានទៅ នៅសម័យខ្មែរក្រហម។ ចំណែកប្អូនស្រីពៅមានឈ្មោះថា រស់ សោភ័ណ ក្រោយមកបានដូរទៅជា រស់ សេរីសោភ័ណ បន្ទាប់ពីបានចូលរួមជាតារាចម្រៀងនៅភ្នំពេញ ជំនាន់បន្ទាប់ ពីអ្នកស្រី រស់សិរីសុទ្ធា។ អ្នកស្រីរស់សិរីសោភ័ណ ជាអ្នកចំរៀង ប្រចាំកងពលតូចលេខមួយ នាសម័យសាធារណរដ្ឋកម្ពុជា និងជាអតីតភរិយាដើម របស់លោក អ៊ុកស៊ីណារ៉េត ដែលជាតន្រ្តីករដ៏ល្បីល្បាញមួយរូប នៅប្រទេសយើងដែរ។
កាលនៅក្នុងវ័យសិក្សា អ្នកស្រីមាននាមក្នុងសាលាជាផ្លូវការថា រស់ សុទ្ធា តែប៉ុណោ្ណះ។ ប៉ុន្តែនៅក្នុងភូមិរស់នៅប្រចាំថ្ងៃ អ្នកជិតខាងទាំងឡាយចូលចិត្ត ហៅលេងក្រៅថា អារៃ ត្បិតអ្នកស្រីមានសម្លេងស្រួយ ហើយពិរោះ ដូចសត្វរៃកណ្តឹង។ ការពិត ពេលអ្នកស្រីមានប្រសាសន៍សន្ទនា គឺមានសមេ្លងធម្មតា! មិនសូវជាឮប៉ុន្មានទេ ប៉ុន្តែនៅពេលអ្នកស្រី ហើបមាត់ច្រៀង ម្តងៗវិញ បែរជាសំឡេងស្រួយ មុតចាក់ត្រចៀក ហើយជាសំឡេងខ្ពស់ កម្រមាននារីណាម្នាក់ អាចច្រៀងដល់កម្រិតនោះ ហើយ នៅអាចរក្សា សំឡេងស្រួយមុតបានដូចអ្នកស្រីសុទ្ធាណាស់។ កាលណោះ អ្នកស្រីចូលចិត្ត បរិភោគផ្លែឈើខ្ចីៗ ទ្រនាប់ប្រហុកចិញ្ច្រាំ ដាក់ម្ទេសហិរៗ។ ចៃដន្យ នៅផ្ទះរបស់ខ្ញុំ មានដើមកន្ទួត មានស្វាយឧិករ៉ង មានល្មុត មានចេក និងផ្លែទឹកដោះជាដើម ដែលអ្នកស្រីឧស្សាហ៍ មកសុំពីម្តាយរបស់ខ្ញុំ ជាញឹកញាប់ ដើម្បីយកចិត្តបរិភោគលេង ជាមួយប្រហុក។ នៅពេលនោះ ម្តាយរបស់ខ្ញុំតែងទាមទារអោយ "បងរៃ" ច្រៀងចម្រៀង ដូរផ្លែឈើទាំងនោះជានិច្ច។ ពួកយើងក៏បានអង្គុយ ស្តាប់គាត់ច្រៀង យ៉ាងសប្បាយផង ហើយក៏បានបរិភោគចំណី ជុំគ្នាជាញាតិផង។
យុវតីរស់សិរីសុទ្ធាមានមាឌស្តើង ខ្ពស់ស្រឡះ សម្បុរខ្មៅស្រស់ ហើយមានទឹកមុខញញឹមជានិច្ច ថ្វីបើមានឧិកាសខ្លះ នារីយើងមានអារម្មណ៍មិនល្អក៏ដោយ គឺនាងពូកែលាក់អារម្មណ៍ណាស់ មិនសូវនរណាបានដឹង នូវអារម្មណ៍ពិតប្រាកដ របស់នាងឡើយ។ ម្យ៉ាងទៀត មាណវីក៏មិនមែនជាមនុស្សតម្អូញ ឬ ប៉ិនរអ៊ូរទាំច្រើននោះដែរ តែជាមនុស្សមានសម្ដី ជាក់លាក់ម៉ឺងម៉ាត់ ធើ្វការម៉ឺងម៉ាត់ ហើយឧស្សាហ៍បំពេញការងារ ដោយមិនបាច់ដាស់តឿនច្រើន។ នៅឯសាលារៀនវិញសុទ្ធាជាសិស្សឆ្លៀវឆ្លាតមួយរូប ហើយក៏ជាសិស្សនារីដែលពូកែលេងកីឡាបំផុត។ ថ្វីបើយុវតីបានចូលរៀន វិទ្យាល័យនេតយ៉ង់ ជំនាន់ក្រោយអ្នកស្រី ប៉ែនរ៉ន និងអ្នកស្រីហួយមាស តែ យុវតីសុទ្ធាមានឈ្មោះបោះសំឡេង ក្នុងវិទ្យាល័យ យ៉ាងលឿនរហ័សជាងអ្នកទាំងពីរទៅទៀត។ នោះ ព្រោះដោយសារ សំណៀងដ៏ពិរោះរបស់យុវតី និងដោយសារភាពរួសរាយ ជារបៀបអ្នកកីឡាយ៉ាងក្លាហាន នោះឯង។
កាលសុទ្ធានៅតូចសេចក្តី លោកគ្រូ រស់ ប៊ុន តែងនាំកូនហាត់លេងភ្លេងខ្មែរ និងហាត់ច្រៀងចម្រៀងភ្លេងការ ប៉ុន្តែមានតែកុមារីសុទ្ធាទេ ដែលមានអំណោយទានជាងគេ ផែ្នកចម្រៀង ទើបលោកចេះតែយកដើរតាមជាមួយ នៅពេលលោកចេញទៅលេងភ្លេង តាមពិធីបុណ្យនានា ខាងក្រៅ។ ដោយការខ្វះខាតក្នុងគ្រួសារ កុមារីសុទ្ធាត្រូវបង្ខំចិត្ត ជួយឪពុករកប្រាក់ផ្គត់ផ្គង់គ្រួសារ តាំងពីនៅកុមារភាព។ ជាពិសេសបំផុតនោះ គឺលោកតារស់ប៊ុន មានភរិយាផ្សេងទៀត ហើយដែលមានកូនតូចៗជាច្រើន ដែលត្រូវទំនុកបម្រុងបន្ថែមផង។ ម៉្យាងទៀត ក្រុមគ្រួសាររបស់កុមារីសុទ្ធា មិនមាននរណា មានសមត្ថភាព ខាងការសិក្សាដែរ មានតែកុមារីសុទ្ធាទេ ដែលរៀនដុះដាលជាងគេ គឹរៀនពូកែ ដោយមិនបាច់បង្ខំ ជ្រោមជ្រែង ដាស់តឿនថែមពីក្រោយប៉ុន្មាន។
មូលហេតុដែលនាំក្លាយជាអ្នកចម្រៀង
ចំណេរក្រោយមក នៅឆ្នាំ១៩៦៣ នៅក្នុងវ័យជំទង់១៦ឆ្នាំ យុវនារីសុទ្ធាក៏បានទទួលរង្វាន់ពានមាស លេខមួយប្រចាំេខត្ត ក្នុងឧិកាសពិធីប្រឡងចំរៀង ពេលបុណ្យចូលឆ្នាំ។ កាលនោះ អ្នកស្រីច្រៀងចំរៀងបីបទ បទទីមួយជាបទចៀងប្រកួតប្រជែង មានចំណងជើងថា ចិត្តម្តាយ (ជាបទដើមរបស់អ្នកស្រី កែវមន្ថា) និងបទទីពីរ ដែលជាបទច្រៀងជាកត្តិយស ឈ្មោះ សំបុត្រក្រោមខ្នើយ ជាបទដើមរបស់ អ្នកស្រីម៉ៅសារេត និងចុងក្រោយ គឺបទទីបីច្រៀងជាកត្តិយស ឈ្មោះ ខ្ទមជរា ជាបទដើមរបស់ អ្នកស្រីម៉ៅសារេត ដដែល។
ក្នុងឧិកាសនោះដែរ កូនប្រុសកម្លោះរបស់លោកឧកញ៉ាគេហបតី គីស៊ានហូ ថៅកែរោងចក្រអារឈើធំជាងគេ នៅក្រុងបាត់ដំបង ែដលទើបនឹងវិលមកពីសិក្សា នៅប្រទេសបារាំង បានមកចូលរួមទស្សនាពិធីប្រឡងនោះដែរ។ កាលបើបានយល់សម្រស់ដ៏ស្រស់ស្អាត អមដោយទេពកោសល្យ សំនៀងយ៉ាងពិរោះ កម្លោះយើង បានចាប់អារម្មណ៍យា៉ងខ្លាំង ទៅលើរូបកញ្ញាសុទ្ធា។ (ខ្ញុំសូមអភ័យទោស េដាយសារកាលណោះ ខ្ញុំនៅក្មេងពេក មិនសូវបានចាប់អារម្មណ៍ នឹងរឿងទាំងនោះប៉ុន្មាន ទើបមិនបានចាំឈ្មោះរបស់លោកកម្លោះម្នាក់នោះ ច្បាស់លាស់ពិតប្រាកដ ម្យ៉ាងព្រោះលោកក៏មិនដែលរស់នៅក្នុងស្រុក ជាប់លាប់ផង ម៉្លោះហើយខ្ញុំចាំតែមុខរបស់លោកតែប៉ុណ្ណោះ តែខ្ញុំស្គាល់លោកតាគីស៊ានហូជាឪពុកនោះ ច្បាស់ជាង ព្រោះខ្ញុំដើរទៅរៀនកាត់មុខវិឡារបស់លោក ត្រូវលោកស្រែកហៅខ្ញុំ សួរលេង រកលោកឪពុករបស់ខ្ញុំ ព្រឹកល្ងាចៗ។ លោកតាគីស៊ានហូ ឧស្សាហ៍ទៅមក រាប់អានលោកឪពុករបស់ខ្ញុំ ជិតដិតណាស់ដែរ ព្រោះអីផ្ទះរបស់ខ្ញុំ ក៏នៅមិនឆ្ងាយពីគាត់ប៉ុន្មាន ហើយលោកឪពុករបស់ខ្ញុំក៏ជាសាស្រា្តចារ្យដ៏ល្បី មានប្រជាប្រិយភាព មួយរូប ប្រចាំបាត់ដំបង ដែលនរណាៗក៏ស្គាល់ ហើយចូលចិត្ត ហៅរកលោកជានិច្ច។
មិនបានប៉ុន្មានអាទិត្យផង ក៏មានគេមកអញ្ជើញ កញ្ញាសុទ្ធា អោយទៅច្រៀងកំដរ ក្នុងពិធីស្វាគមន៍ កូនកម្លោះ របស់លោកគីស៊ានហូ អាយុប្រមាណ២៤ឆ្នាំ ដែលទើបបញ្ជប់ ការសិក្សា ផ្នែកវិស្វកម្ម មកពីប៉ារីសនោះ។ គេក៏បានសន្យា ផ្តល់តម្លែសេវា ច្រៀងកំដរយា៉ងខ្ពស់ ល្មមអោយក្រុមគ្រួសារក្រីក្រ ដូចលោកតារស់ប៊ុន មិនហ៊ានប្រកែកថា មិនអោយនាងទៅ។ កាលនោះ គេមិនបានអញ្ជើញ លោកតារស់ប៊ុនជាឪពុកទេ ត្បិតគេចង់បាន តែអ្នកចំរៀងប៉ុណ្ណោះ។ គ្រានោះ លោកយាយសាមៀន បានប្រកែក មិនអោយកូនទៅទេ ត្បិតនៅក្មេងៗពេក មិនចង់អោយចេញ ដើរហើរយប់ព្រលប់ តែលោកតារស់ប៊ុនមិនស្តាប់ឡើយ។ ដោយសារលោកគិតថា កូនស្រីអាចរកបាន ប្រាក់កម្រៃខ្ពស់ផង ដោយសារចង់អោយ កូនស្រីល្បីឈ្មោះ នៅក្នុងចំណោម សង្គមគេហបតីអភិជនផង និងដោយសារការគោរព ចំពោះគ្រួសារ លោកឧិកញ៉ាគេហបតី គីស៊ានហូ ដែលនៅភូមិស្រុកជិតគ្នានោះផង លោកតារស់ប៊ុនក៏ដាច់ចិត្ត បណ្តោយ អោយបងប្រុសរបស់យុវនារីសុទ្ធា ឈ្មោះរស់សុគុណ អាយុ១៩ឆ្នាំ ជាអ្នកជូននាងទៅច្រៀងក្នុងពិធីនោះ។ ចំណែកលោកគ្រូវិញ ក៏ត្រូវទៅលេងភ្លេងការអោយគេ នៅកន្លែងផ្សេងមួយទៀត នៅយប់នោះដែរ។ លុះរំលងម៉ោង១២អាធ្រាត យុវជនសុគុណ បានត្រឡប់មកដល់ផ្ទះវិញ តែម្នាក់ឯង ជំរាបឪពុកម្តាយថា សុទ្ធាត្រូវគេឃាត់ទុក អោយនៅគេងទីនោះ ត្បិតយប់ជ្រៅពេក មិនចង់អោយកូនស្រីជិះកង់ ធ្វើដំណើរមកផ្ទះ ទាំងយប់ងងិត ខ្លាចខ្វះសុវត្ថិភាព តែគេបានប្រគល់ប្រាក់កម្រៃ តាមរយៈសុគុណ អោយយកមកជូន លោកគ្រូរស់ប៊ុន គ្រប់ចំនួន តាមសន្យាហើយ។ នៅពេលនោះ លោកគ្រូរស់ប៊ុន និងភរិយា មានអារម្មណ៍មិនល្អទេ ហើយក៏ស្តីបន្ទោសកូនប្រុស ពេញមួយយប់ មិនបានដេកពួនឡើយ។
លុះព្រហាមស្រាងឡើង លោកគ្រូរស់ប៊ុនឡើងជិះរ៉ឺម៉ក ទៅតាមរកកូនស្រី នៅគេហដ្ឋានលោកគីស៊ានហូ ស្រាប់តែបានជួបនឹងកូន កំពុងដើរត្រឡប់មកផ្ទះវិញ នៅមុខបន្ទាយជើងក្រហម។ នាងស្ទុះទៅអោបឪពុក ស្រែកទ្រហោរយំ ជំរាបលោកថា កូនប្រុសលោកគីស៊ានហូ បានប្រព្រឹត្តអនាចារ្យ ទាំងស្រវឹងស្រា មកលើរូបនាង ពេលភ្ញៀវចេញទៅផ្ទះអស់។ ពេលនោះ លោកតារស់ប៊ុន កើតក្តីក្រេវក្រោធខ្លាំងណាស់ ក៏ទៅស្កាត់ជួបកម្លោះនោះ នៅផ្ទះរបស់េគ។ កាលបើបានស្តាប់ ពាក្យរបស់លោកគ្រូរស់ប៊ុនចប់ លោកគីស៊ានហូជាឪពុក ក៏ច្រឡោតខឹងសម្បារនឹងកូនប្រុស រហូតលើកដៃយារ ទះកំភ្លៀងកូនប្រុសយា៉ងធ្ងន់។ កម្លោះនោះបានអង្វរ សូមអោយលោកឪពុកទាំងពីរសម្រួលនឹងគ្នា ហើយគេក៏ស្មគ្រ័ចិត្ត ទទួលយកយុវនារីសុទ្ធា ជាគូគ្រងត្រឹមត្រូវ ពេញច្បាប់។ ប៉ុន្តែលោកគីស៊ានហូ និងភរិយាមិនព្រម ត្បិតលោកបានចងពាក្យ ចងសំដី នឹងគ្រួសារឧកញា៉គេហបតី ជាមិត្តមួយរូប ថានឹងភ្ជាប់សាច់ឈាម កូនកម្លោះរបស់លោក ជាមួយកូនស្រីរបស់គេ។ ដូច្នេះលោកមិនអាចផ្លាស់ប្តូរ គម្រោងការនោះ អោយអាប់មុខ អាប់យស ខូចសំដីរបស់លោក បានឡើយ។ ម៉្យាងទៀត ក្រុមគ្រួសាររបស់ លោកគ្រូរស់ប៊ុន ជាវណ្ណៈក្រីក្រអធនបំផុត មិនសក្តិសម នឹងអោយគ្រួសារ លោកគីស៊ានហូ ទទួលភ្ជាប់សាច់ឈាម បានដែរ។ ពេលនោះ លោកគីស៊ានហូនិងភរិយា បានប្រគល់ប្រាក់ សងជំងឺចិត្ត មួយចំនួន ទៅលោកគ្រូរស់ប៊ុន តែលោកគ្រូប្រកែកមិនទទួល ដោយតវ៉ាថា កូនប្រុសរបស់លោកគីស៊ានហូ ត្រូវទទួលទោសផែ្នករដ្ឋប្បវេណី គឺរៀបការនឹងសុទ្ធាជាគូ បើមិនដូច្នោះទេ គេត្រូវទទួលទោស តាមច្បាប់តុលាការ ដោយសារទោសប្រព្រឹត្តបទអនាចារ្យ លើនារី។ ថ្វីបើត្រូវលោកតារស់ប៊ុន គម្រាមយ៉ាងនោះក៏ដោយ ក៏លោកគីស៊ានហូ នៅមិនព្រមដដែល ដែលជាហេតុ ធ្វើអោយលោកតារស់ប៊ុន កាន់តែខឹងច្រឡោតឡើង រហូតរត់លក់ដីស្រែ ដីចំការ និងកេរអាករទាំងឡាយ របស់ក្រុមគ្រួសារ យកប្រាក់ទៅរត់ការប្តឹងផ្តល់ ដើម្បីដាក់ទោសកូនប្រុស របស់លោកគីស៊ានហូ។ ចៃដន្យ ធនធានដ៏ទន់ទាប របស់ក្រុមគ្រួសារ លោកគ្រូរស់ប៊ុន មិនអាចទិញយកភាពយុត្តិធម៌ ពីតុលាការ ជូនកូនស្រីកំសត់របស់គាត់បានឡើយ។ ទីបំផុត លោកគ្រូក៏ត្រូវចាញ់ក្តីជាមួយអ្នកមានទ្រព្យ ដដែល។
បន្ទាប់ពីនោះមក លោកគ្រូក៏មានជម្លោះនិងភរិយា ដោយសារការបាត់បង់ដីស្រែ ដីចំការ អស់ដើមទុននឹងចិញ្ចឹមជីវិត តទៅទៀត។ លោកគ្រូក៏ចុះចោលក្រុមគ្រួសារ ទៅរស់នៅជាមួយភរិយាចុង ឈ្មោះ រើត នៅឃុំស្រមោច ស្រុកសិរីសោភ័ណ បាត់ដំបងរួចក៏លែងត្រឡប់មកផ្គត់ផ្គង់គ្រួសារ ដូចមុនៗទៀត។ ដោយហេតុជម្លោះក្នុងគ្រួសារផង និង ដោយអាមាសនឹងរឿងរ៉ាវអប្រិយ ទាំងឡាយនោះផង យុវតីសុទ្ធាក៏សំរេចចិត្ត ឈប់រៀនពីអនុវិទ្យាល័យ ត្បិតមិនអាចប្រឈមមុខ នឹងការសម្លឹងសម្លក់ របស់សង្គមបាន។ សុទ្ធាក៏ប្រកបរបររកស៊ី ជាអ្នកលក់ដូរបន្តិចបន្តួច ក្នុងភូមិផង ជាអ្នកចម្រៀងភ្លេងការ ប្រចាំភូមិផង ដើម្បីជួយផ្គត់ផ្គង់ការខ្វះខាត នៅក្នុងគ្រួសារ ចាប់តាំងពីថ្ងៃ ដែលឪពុកនាង ចុះចេញពីផ្ទះទៅ។ កាលនោះ យុវតីសុទ្ធាតែងតែ រត់មករក អ្នកម្តាយលោកឪពុករបស់ខ្ញុំ ជានិច្ចជាកាល ដើម្បីស្វែងរកកម្លាំងចិត្ត និងការណែនាំនូវគំនិតល្អៗ សម្រាប់កសាងជីវិតអនាគត ជាបន្តទៀត។ ក្រោយមក លោកឪពុករបស់ខ្ញុំ (លោកសាស្រា្តចារ្យប៊ុនថង) បាននាំយកយុវតីសុទ្ធា ទៅផ្ញើនឹងលោក សុខឌីណារី និងលោក ឌី កាណាល់ ដែលជាអ្នកចាត់ចែងនៅក្នុងវង់តន្រ្តី លំហែយោធា ជាវង់ភ្លេងប្រគំប្រចាំរង្គសាល ស្ទឹងខៀវ ក្រុងបាត់ដំបង ដើម្បីជួយអោយនាងបានទទួលមុខរបរ ដែលមានប្រាក់ចំណូលទៀងទាត់។ នៅពេលនោះ លោកគ្រូ ប៊ុន ថង បានប្រតិស្ឋនាមថ្មី អោយទៅយុវតីសុទ្ធា ជាផ្លូវការ ក្នុងមុខរបរជំនាញ ជាអ្នកចំរៀងអាជីពថា រស់ សិរី សុទ្ធា ក្នុងគោលបំណង ជូនប្រសិទ្ធិពរជ័យ អោយយុវតី បានជួបតែ សិរីសួស្តី រហូតតទៅ កុំអោយជួបរឿងរ៉ាវអប្រិយ ដូចកាលកន្លងទៅនោះ តទៅទៀត។ ប៉ុន្តែ ចំណេរក្រោយៗមក យើងបែរជាឃើញ ឈ្មោះរបស់អ្នកស្រី ត្រូវគេសរសេរកែទៅជា រស់ សេរីសុទ្ធា ទៅវិញ។ ចំណែក រស់ សោភ័ណ ជាប្អូនស្រី ក៏មានរឿងរ៉ាវជីវិត កំសត់ណាស់ដែរ ទើបសំរេចចិត្តទទួលយក ឈ្មោះកណ្តាលថា សិរី មកបន្ថែមពីលើឈ្មោះចាស់របស់ខ្លួនដែរ នៅពេលនាងចេញទៅប្រកបអាជីព ជាអ្នកចំរៀង តាមពីក្រោយបងស្រីសុទ្ធា នៅភ្នំពេញ។
មិនតែប៉ុណ្ណោះ លោកឪពុករបស់ខ្ញុំ បានណែនាំសុទ្ធា អោយស្គាល់អ្នកចំរៀងប្រចាំខេត្តបាត់ដំបងជាច្រើន ដូចជា លោក អ៊ឹម សុងសឺម ជាអតីតគ្រូបង្រៀន នៅភូមិកំពង់ព្រះ បាត់ដំបង អ្នកស្រីប៉ែនរ៉ន និង អ្នកស្រីហួយមាស ដែលច្រៀងនៅរង្គសាលស្ទឹងខៀវដែរ ហើយក៏ជាអតីតសិស្ស របស់លោកផ្ទាល់ ដែលក្រោយមក បានទៅចេញច្រៀង មានឈ្មោះបោះសម្លេង នៅរាជធានីភ្នំពេញ។ ដោយសារទេព្យកោសល្យ និងនិស្ស័យសម្បទាល្អប្រសើរ អ្នកស្រីរស់សុទ្ធាក៏បានទទួលការស្វាគមន៍ យ៉ាងកក់ក្តៅ ពីសំណាក់រៀមច្បង និងមិត្តរួមអាជីព ទាំងអស់នោះ។ ម៉្យាងទៀត លោកឪពុករបស់ខ្ញុំ ក៏ជាអ្នកលេងភ្លេងចាប៉ី ស្គរ ហ្គីតា យ៉ាងចំណានម្នាក់ ហើយថែមទាំងចេះអក្សរភ្លេង ថែមទៀតផង។ ថ្វីបើលោកមិនដែលបានប្រកបរបរ ខាងផ្នែកតន្រ្តីក៏ដោយ ក៏ថ្វីដៃរបស់លោក បានជួបបណ្តុះបណ្តាល សិស្សរបស់លោក ជាច្រើននាក់ អោយក្លាយជាតារា យ៉ាងល្បីល្បាញ នៅកម្ពុជា មានលោកអ៊ិមសុងសឺម អ្នកស្រីហួយមាស អ្នកស្រីប៉ែនរ៉ន និងប្អូនស្រីទាំងបី (អ្នកស្រីប៉ែនរ៉ម អ្នកស្រីប៉ែនរ៉ាំ និងអ្នកស្រីប៉ែនចន្ថា ជាដើម។ នៅពេលទំនេរពីកិច្ចការ ជាសាស្រ្តាចារ្យ នៅវិទ្យាល័យ អ៊ាបឃុតនេតយ៉ង់ លោកតែងបងើ្កតថ្នាក់បង្រៀននៅផ្ទះ អោយសិស្សនានាមកជួបជុំគ្នា ធ្វើលំហាត់សាលា ដើម្បីរកមធ្យោបាយរៀន អោយកាន់តែពូកែ ជូនកាលក៏នាំសិស្ស ហាត់លេងតន្ត្រី ច្រៀងចម្រៀងល្អៗ ឬហ្វឹកហ្វឺនភាសាសន្ទនា បង្កបង្កើនចំណាប់អារម្មណ៍ពីអ្នកស្តាប់ ដោយរក្សា ភាពថ្លែថ្នូរប្រពៃ។ សិស្សដែលមករៀន ភាគច្រើនជាសិស្សក្រីក្រ ស្នាក់នៅតាមវត្ត ឬជាសិស្ស ដែលគ្មានប្រាក់ ផ្គត់ផ្គង់ការសិក្សារបស់ខ្លួន។ នៅក្នុងចំណោមសិស្សទាំងឡាយ ដែលលោកជួយដុសខាត់ទេពកោសល្យនោះ មានអ្នកស្រីប៉ែនរ៉ន ដែលចូលចិត្តកំប្លែងក្រមាច់ក្រមើម អ្នកស្រីហួយមាស ដែលចូលចិត្តសូត្រធម៌ សូត្រកំណាព្យ និងចូលចិត្តអានរឿងនិទានខ្លីៗ អោយមិត្តរួមថ្នាក់ស្តាប់ និងយុវតីសុទ្ធា ដែលចូលចិត្តច្រៀង បទចម្រៀងកំសត់ៗ ដោយមិនចេះហត់នឿយ ឬធុញទ្រាន់។
ប្រវត្តិជាអ្នកចម្រៀងអាជីព[កែប្រែ]
ពេលបានមកដល់ ក្រុងភ្នំពេញដំបូង នៅចុងឆ្នាំ១៩៦៧ យុវតីសុទ្ធាបានចូលចូលបំរើជាអ្នកចំរៀង ជាមួយក្រុមតន្រ្តី យោធាភិរម្យ ក្រសួងឃោសនាការ ហើយបានចេញសម្តែង ជាសាធារណៈ ជាញឹកញាប់ ជាដែគូសំនៀងរបស់លោក អ៊ឹម សុងសឺម ដែលតែងតែផ្តល់ការជ្រោមជ្រែង និងការណែនាំផ្លូវជីវិត យ៉ាងកក់ក្តៅ ដល់រូបនាង ហាក់បីដូចជា សាច់ញាតិមួយរូប របស់លោកដូច្នោះ។ កាលនោះ យុវតីបានជួលផ្ធះ នៅក្បែរសាលាពៅអ៊ុំ ជិតផ្ទះអ្នកស្រីហួយមាស។ ពេលទៅធ្វើការ យុវតីតែងតែជិះស៊ីក្លូ ជាប្រចាំ ពុំនោះសោតនាងតែងសណ្តោង តាមរថយន្តរបស់លោក អ៊ឹម សុងសឺម ដែលទៅធ្វើការទីនោះដែរ។ ក្រោយៗមក ដោយទេពកោសល្យ ដ៏លេចធ្លោរបស់នាង យុវតីបានត្រូវគេជ្រើសរើស ជាអ្នកចំរៀងប្រចាំការ នៅរង្គសាលមេគង្គ រង្គសាលបែលអ៊ែរ នៅពោធិចិនតុង ជាដើម។ តាំងពីពេលនោះមក យុវតីក៏ចាប់មានទំនាក់ទំនង ជាមួយតារាចំរៀង មកពីបាត់ដំបងដូចគ្នា អ្នកចំរៀងនៅភ្នំពេញ និងអ្នកចំរៀង ពីតាមខេត្តនានា ជាច្រើនទៀត ដូចជាលោកតូចតេង លោកសុះម៉ាត់ លោកមាសហុកសេង អ្នកស្រីម៉ៅសារេត អ្នកស្រីកែវមន្ថា អ្នកស្រីឈួនម៉ាល័យ ជាដើម។ នៅទីបំផុត យុវតីយើងក៏បានជួប នឹងអធិរាជសំនៀងទេព ស៊ិនស៊ីសាមុត ហើយជីវិតជាអ្នកចំរៀងវិញ ក៏កាន់លេចធ្លោអណ្តែតឡើងថែមទៀត យ៉ាងឆាប់រហ័ស ហួសការស្មាន តាំងពីពេលនោះមក។ រស់សិរីសុទ្ធា ឬ រស់សេរីសុទ្ធា បានទទួលប្រិយភាព និងការគាំទ្រពេញប្រទេស រួមទាំងមហាក្សត្រ នាម៉ឺនមុខមន្រ្តី និងប្រជាពលរដ្ឋខែ្មរទាំងមូល។ នៅឆ្នាំ១៩៦៩ អ្នកចម្រៀងវ័យក្មេងរបស់យើង បានទទួលគោរមងារ ពីព្រះមហាក្សត្រខ្មែរ ថាជា រាជនីសំនៀងមាស ប្រចាំកម្ពុជា។ ដោយសារ ទឹកដមសំនៀង និងទេព្យកោសល្យដ៏ឆ្នើម យុវតីសុទ្ធាបានត្រូវលោកស៊ិនស៊ីសាមុត ណែនាំខ្លួន អោយជួប នឹងលោកពៅស៊ីផូ លោកវ៉ោយហូរ លោកហាស់សាឡន និងអ្នកនិពន្ធបទភ្លេង អ្នកលេងតូរ្យតន្រី្ត យ៉ាងចំណានៗ ដទែទៀត ដូចជា លោកគង្គប៊ុនឈឿន លោកមែរប៊ុន លោកហេងហួរវេង លោកម៉ាឡៅពី លោកស្វាយសំអឿ លោកអ៊ុំសុផានុរក្សដែលជាស្វាមីរបស់អ្នកស្រីហួយមាស ជាដើម។
នៅក្នុងអំឡុងពេល ដែលយុវនារីសុទ្ធា ដ៏ស្រស់សោភា កំពុងមានឈ្មោះ បោះសំលេង ល្បីល្បាញនោះ មានបុរសមួយរូប ជាម្ចាស់រង្គសាល ព្រះចន័្ទពេញវង់ និងជាកូនរបស់ថៅកែភាពយន្តមួយរូប បានតាមភ្ជាប់ចំណងមេត្រីភាព ជាមួយរូបនាង ប៉ុន្តែបានត្រូវ ក្រុមគ្រួសាររបស់លោក តាមឆាឆៅ ជំទាស់ជាប់រហូត ថែមទាំងតាមគម្រាមកំហែង ដល់សុវត្ថិភាពរបស់នាង ទៀតផង។ ដោយក្តីរំខាន ក្នុងចិត្តខ្លាំងពេក អ្នកស្រីក៏សម្រេចចិត្តរៀបការ យ៉ាងទាន់ហន់ នៅឆ្នាំ១៩៦៨ ជាមួយលោកសុសម៉ាត់ ដែលជាអ្នកចំរៀងបុរស ដែលមានរូបសង្ហា សំបូរស្នេហ៍ មួយរូបដែរ ហើយដែលកំពុងតាមជួយ ជ្រោមជ្រែងរូបនាង អោយក្លាយជាតារារះ យ៉ាង ភ្លឺចិញ្ចាច នៅក្នុងផ្ទៃកម្ពុជា។ កាលណោះ ក្រុមគ្រួសារសាច់ញាតិ នៅបាត់ដំបង ទាំងម្តាយនិងបងប្អូន មិនសប្បាយចិត្តទេ ព្រោះលោកសុសម៉ាត់ ធ្លាប់មានភរិយាពីរនាក់ រួចមកហើយ ហើយក៏មិនមានចិត្តស្មោះ្រតង់ ចំពោះនារីណាម្នាក់ដែរ។ ប៉ុន្តែក៏គ្មាននរណា អាចឃាត់នាងបានដែរ ព្រោះពួកគេម្នាក់ៗ សុទ្ធតែជាប់ជំពាក់ គុណបំណាច់ទំនុកបំរុង របស់សុទ្ធា គ្រប់ៗគ្នា។ ម្លោះហើយ សុទ្ធាក៏បានចេញមុខ រៀបការជាមួយ លោកសុសម៉ាត់ ពេញច្បាប់ ដោយមានភរិយាដើម ទាំងពីររូប របស់លោកសុសម៉ាត់ មកចូលរួមពិធីមង្គលការនោះផង។ ប៉ុនែ្តចំណងជីវិតអាពាហ៍ពិពាហ៍ របស់អ្នកទាំងពីរ មិនមានអាយុច្រើនខែទេ ព្រោះលោកសុសម៉ាត់ មានចរិតប្រចណ្ឌ័ច្រើន ហើយបានធ្លាប់ទាត់ធាក់ វាយដំអ្នកស្រីសុទ្ធា យ៉ាងទារុណ។ មានកាលមួយនោះ ក្រោយពីរៀបការហីយ បាន៥ឬ៦ខែ លោកសុសម៉ាត់ បានស្ទុះឡើងទៅទះតប់ វាយធ្វើបាបភរិយា យ៉ាងដំណំ នៅលើវេទិកាចម្រៀង ក្នុងចំណោមភ្ញៀវ កំពុងជប់លៀងអ៊ូអរ ដោយសារក្តីប្រចណ្ឌ័ចំពោះភ្ញៀវ ដែលនិយាយលលេង ទៅអ្នកស្រី ពេលសម្តែងនៅលើឆាក។ ដោយមូលហេតុនៃការវាយដំនោះ អ្នកស្រីសុទ្ធាបានបាត់បង់ទារកក្នុងផ្ទៃមួយរូប អាយុ៥ខែ គឺក្មេងស្លាប់ តាំងមិនទាន់បានឃើញ ពន្លឺព្រះអាទិត្យ។ រីឯអ្នកស្រីវិញ ក៏ត្រូវរងរបួសផ្លូវកាយ ដែលត្រូវការការព្យាបាល យា៉ងយូរ ទំរាំនឹងជាសះស្បើយមកវិញ។ ដោយឃើញប្អូនស្រី រងរបួសធ្ងន់ពេក អ្នកសី្រសំបឿនជាបង បានជំរុញអោយអ្នកស្រីសុទ្ធា ដាក់ពាក្យប្តឹងលែងលះ តែត្រូវលោកសុសម៉ាត់ តាមគម្រាមកំហែង រកសម្លាប់អស់មួយពូជ។ ពេលនោះ អ្នកស្រីសំបឿនកើតមាន ចិត្តភិតភ័យ ចំពោះសុវត្តិភាព របស់អ្នកស្រីសុទ្ធា ក៏នាំប្អូនត្រឡប់ មករស់នៅ ឯបាត់ដំបងវិញ។ ដំណឹងនេះបានល្បី ទៅដល់លោកស៊ិនស៊ីសាមុត រហូតធ្វើអោយលោក ចេញមុខអន្តរាគមន៍ ដោយធ្វើដំណើរ មកតាមរកអ្នកស្រីសុទ្ធា ដល់លំនៅ ឯបាត់ដំបង។ លោកបានអញ្ជើញអ្នកស្រី អោយវិលត្រឡប់ ទៅច្រៀងជាមួយលោកវិញ ដោយធានាសុវត្ថិភាព១០០ភាគរយដល់អ្នកស្រី។ លុះត្រឡប់មកដល់ភ្នំពេញវិញ អ្នកស្រីក៏បានប្តូរមករស់នៅម្តុំវត្តនាគវ័ន ដើម្បីចៀស មិនអោយជួបមុខ លោកសុសម៉ាត់ តទៅទៀត ហើយក៏បន្តទេពកោសល្យ ជារាជនីសំនៀងមាសប្រចាំកម្ពុជា ជាមួយលោកស៊ិនស៊ីសាមុត និងក្រុមតន្រ្តី ដែលលោកស៊ិនស៊ីសាមុតណែនាំតែប៉ុណ្ណោះ។ ចាប់តាំងពីពេលនោះមក អ្នកស្រីក៏បានរស់នៅរកស៊ី ដោយសុខសប្បាយ ហើយចំរុងចំរើន រហូតរៀងបន្តមក។
ជាងមួយឆ្នាំក្រោយមកទៀត នៅចុងឆ្នាំ១៩៦៩ អ្នកស្រីសុទ្ធា បានជួបនឹងកម្លោះមួយរួប ឈ្មោះហ៊ុយស៊ីផាន់ ជាកូនប្រុសរបស់ថៅកែ វណ្ណចន្ទ័ ម្ចាស់ផលិតកម្ម ថាសចំរៀងដ៏ល្បីល្បាញ ជំនាន់នោះ រួចហើយក៏ភ្ជាប់ទំនាក់ទំនងដ៏ល្អនោះ រហូតដល់បានកូនប្រុសមួយ។ អ្នកទាំងពីររស់នៅសុខសាន្ត មានសុភមង្គល ពេញលក្ខណៈ មិនមានការរកាំរកូស អ្វីបន្តិចឡើយ។ រីឯមុខរបររកស៊ី ខាងផលិតបទចំរៀងវិញ ក៏កាន់តែរីកចំរើនឡើង ជាលំដាប់។
រវាងឆ្នាំ១៩៧០ អ្នកស្រីសុទ្ធាបានជាប់កំណេណ្ឌ ជាសមាជិកកងទ័ពឆត្រ័យោង បំរើរដ្ឋាភិបាល សាធារណរដ្ឋខ្មែរ ថែមទាំងជានារីខ្មែរ តែមួយរូបគត់ ដែលហ៊ានលោតឆត្រ័យោង ពីលើអាកាស ក្នុងប្រវត្តិសាស្រ្តកម្ពុជា។ ពេលនោះ កត្តិសព្ទ័របស់អ្នកស្រី ក៏កាន់តែមានប្រជាប្រិយភាព រីកសុះសាយថែមទៀត តាមរយៈការផ្សាយតាមកាសែត តាមវិទ្យុ និងតាមទូរទស្សន៍ អំពីសកម្មភាពលោតឆត្រ័យោងរបស់អ្នកស្រី ។ ឯរូបសោភ័ណរបស់អ្នកស្រី និងសំនៀងរបស់អ្នកស្រី ក៏កាន់តែក្លាយជាទីចាប់ចិត្ត ចាប់អារម្មណ៍ នៃមនុស្សផងទាំងពួង រួមទាំងលោកឧត្តមសេនីយ ស្រីយ៉ា ដែលជាមេបញ្ជាការកងទ័ព ឆត្រ័យោង មានទីតាំងនៅជិតបណ្ឌិតរាជសភា និងមហាវិទ្យាល័យមនុស្សសាស្រ្ត នោះទៀតផង។
នៅថ្ងៃមួយ ក្នុងឆ្នាំ ១៩៧១ មានក្រុមទាហានមួយហ្វូង បើកឡានហ្ស៊ីបចូលមកអញ្ជើញអ្នកស្រីចេញពីផ្ទះ នាំខ្លួនអ្នកស្រី ទាំងកណ្តាលយប់ ទៅជូប លោក ឧត្តមសេនីយ ស្រីយ៉ា ហើយបានត្រូវឃាត់ខ្លួន ទុកនៅទីនោះ មិនអោយត្រឡប់មកផ្ទះ វិញឡើយ។ ពេលនោះ បងប្រុសរបស់អ្នកស្រី ឈ្មោះលោករស់សុគុណ បានចេញមុខ ជំនួសលោកស៊ីផាន់ សូមធានា យកខ្លួនរបស់អ្នកស្រីសុទ្ធា ត្រឡប់មកផ្ទះវិញ តែក៏ត្រូវលោកស្រីយ៉ា គម្រាមកំហែង ចង់យាយីជីវិត របស់លោកស៊ីផាន់ទៀតផង។ ដោយការភិតភ័យខ្លាំងពេក លោកហ៊ុយស៊ីផាន់បាននាំកូនប្រុស គេចខ្លួន ទៅរស់នៅប្រទេសបារាំង រហូតមកដល់សព្វថ្ងៃនេះ។
កាលនោះ ភរិយាដើមរបស់លោក ស្រីយ៉ា មានរោគស្រ្តី មិនអាចមានបុត្របាន ទើបលោក ស្រីយ៉ា បានប្រើអំណាចបង្ខំ ចាប់យកអ្នកស្រីសុទ្ធា មកធ្វើជាភរិយាចុងតែម្តងទៅ។ ពេលដែលបានមករស់នៅ ជាមួយលោកស្រីយ៉ា អ្នកស្រីសុទ្ធា បានសុំយកបងប្រុស រស់សុគុណ និងប្អូនស្រីពៅ រស់សោភ័ណ មករស់នៅជាមួយ ហើយក៏ជួយបណ្តុះបណ្តាលបងប្អូន អោយមានអាជីពនឹងគេ។ នៅពេលនោះ រស់សោភ័ណក៏បានចាប់អាជីព ជាអ្នកចំរៀង ដោយប្រតិស្ឋនាមថ្មីថា រស់សិរីសោភណ័ ក្រោយមកក៏បានជួបនឹង លោកអ៊ុកស៊ីណារេត ែដលជាអ្នកតូរ្យតន្រ្តីមួយរូប នៅភ្នំពេញ ហើយក៏បានរៀបការ ជាប្តីប្រពន្ធនឹងគ្នាទៅ។
នៅអំឡុងបួនឆ្នាំ ដែលអ្នកស្រីសុទ្ធា រស់នៅជាមួយលោក ស្រីយ៉ា អ្នកស្រីមានបុត្របួនរូប។ មានពេលខ្លះ អ្នកស្រីសុទ្ធាត្រូវជិះយន្តហោះ ចេញក្រៅប្រទេស ជាមួយលោកស៊ិនស៊ីសាមុត អ្នកស្រីប៉ែនរ៉ន អ្នកស្រីហួយមាស លោកវ៉ោយហូរ លោកហាស់សាឡន ជាដើម ដើម្បីទៅថតចម្រៀងកាសែត ដូចជានៅប្រទេសសាំងកាពួរ ឬហុងកុង ជាដើម។ ប៉ុន្តែ អ្នកស្រីមិនសូវបានទទួល ការអនុញ្ញាត្តិ ពីលោកស្រីយ៉ា េដីម្បីចេញបង្ហាញថ្វីដៃតាមវិទ្យុជាតិ ទូរទស្សន៍ជាតិ ឬតាមពិធីជប់លៀងពិសេស នានា យ៉ាងសេរី ដូចមុនឡើយ។ នៅចុងឆ្នាំ១៩៧៤ រដ្ឋាភិបាលបានប្រកាសបិទចរាចរ ក្រុងភ្នំពេញ នៅពេលយប់ ដោយមូលហេតុសង្រ្គាមដុនដាប រវាងកងទ័ពសាធារណរដ្ឋកម្ពុជា និងកងទ័ពខ្មែរក្រហម។ ពេលនោះ អ្នកស្រីសុទ្ធាបានសុំលោកស្រីយ៉ា នាំកូនៗ ទៅនៅបាត់ដំបងមួយរយៈ ដើម្បីរក្សាសុវត្ថិភាពផង។ ណាមួយនៅទីនោះ រង្គសាលក៏នៅមានបើក នៅពេលយប់នៅឡើយ ដូច្នេះអ្នកស្រី អាចនៅចេញច្រៀង បំរើទេពកោសល្យរបស់ខ្លួន ជាជាងរស់នៅ ជាបក្សីក្នុងទ្រុងមាស ឯភ្នំពេញផង។ ម្យ៉ាងទៀត នៅពេលនោះ អ្នកស្រីបានចូលសម្តែង ជាតូឯករង នៅក្នុង ខ្សែភាពយន្តខ្មែរមួយ រឿង ពេលដែលត្រូវយំ ហើយត្រូវចេញមកបង្ហាញខ្លួន នៅលើវេទិកា ចំពោះមុខទស្សនិកជនទាំងឡាយ មុននឹងពេលភាពយន្តចាប់បញ្ចាំង ជាលើកដំបូងនៅក្រុងបាត់ដំបង។ កាលនោះ លោកស្រីយ៉ាមានការទើសទាល់ ក្នុងចិត្តណាស់ ប៉ុន្តែដោយចង់រក្សាសុវត្ថិភាព អោយកូនៗ លោកក៏បណ្តោយអោយអ្នកស្រី នាំកូនទៅ។ មិនបានប៉ុន្មានអាទិត្យផង លោកក៏បានបញ្ជា អោយគេនាំខ្លួនអ្នកស្រីសុទ្ធា និងកូនចៅ ត្រឡប់មកភ្នំពេញវិញ។
ភាតរមិត្តភាពនិងសន្តានចិត្ត
ខ្ញុំនឹកឃើញដល់អនុស្សាវរីយ៍ពិសេសមួយ រវាងខ្ញុំ ជាមួយអ្នកស្រីរស់សិរីសុទ្ធា គឺនៅថ្ងៃដែលគេចាប់បញ្ចាំង ខ្សែភាពយន្តរឿង ពេលដែលត្រូវយំ នោះ ខ្ញុំបាននាំប្អូនៗនិងញាតិមួយហ្វូងធំ ទៅជួបអបអរសាទរ។ ចៃដន្យ ខ្ញុំពាក់អាវម៉ូដតែមួយ ពណ៌តែមួយ ដូចអ្នកស្រីរស់សិរីសុទ្ធា ដែរ ធ្វើអោយគេទាំងឡាយច្រឡំមួយស្របក់ថា ខ្ញុំនេះត្រូវជាតួអង្គត្រូវបង្ហាញខ្លួន នៅលើឆាកនឹងគេដែរ តែការពិតគ្រាន់តែជាការចៃដន្យសោះ។ កាលណោះ បើសិនខ្ញុំនេះមានទេពកោសល្យ ចេះច្រៀងចម្រៀងដែរនោះ ម៉្លេះសមត្រូវគេចាប់អោយឡើងឆាក ជាប់ប្រវត្តិសាស្រ្តនឹងកំប្លែងសប្បាយនឹងគេទៅហើយ។
ខ្ញុំក៏ចាំបានដែរថា រៀងរាល់ពេលដែល អ្នកស្រីសុទ្ធា វិលត្រឡប់មកបាត់ដំបងម្តងៗ មិនថាពេលណា វេលាណាេទ អ្នកស្រីតែងតែចូលជំរាប សួរសុខទុក្ខ លោកឪពុកអ្នកម្តាយរបស់ខ្ញុំ ជានិច្ច មានកាលរហូតដល់ មានច្រៀង ចំរៀងពិសេសៗ ជូនលោកស្តាប់ផ្ទាល់ ថែមទៀតផង។ កាលនោះ មានសាច់ញាតិរបស់ខ្ញុំខ្លះ ជាអតីតមិត្តជំនិតរួមថ្នាក់ ជាមួយអ្នកស្រីសុទ្ធា តែងចំណាយពេលរួមគ្នា នៅដីភូមិរបស់ខ្ញុំ បរិភោគអាហារ ជុំគ្នា ហើយអ្នកស្រីតែងដំណាល រឿងជីវីតរបស់អ្នកស្រី អោយស្តាប់ ថាតើថា មុននឹងក្លាយជាតារារះនៅភ្នំពេញនោះ តើជីវិតអ្នកស្រី មានសភាពដូចម្តេចខ្លះ។ អ្នកស្រីជាមនុស្សរួសរាយ ទន់ភ្លន់រាក់ទាក់ណាស់ មិនចេះវាយឬកឆ្មើងកន្រ្ទើងដូចជាតារាដទៃទៀតខ្លះៗ ឡើយ គឺអ្នកស្រីនៅរក្សាភាពសាមញ្ញ ដូចដើមដដែល ពេលមកដល់ស្រុកភូមិរបស់ខ្លួន មិនមានប្តូរចរិតទេ តាំងពីរឿងហូបចុក ដេកពួនឡើងទៅ។ អ្វីដែលប្លែក គឺអ្នកស្រីបានជួយផ្លាស់ប្តូរ ជីវភាពក្រុមគ្រួសារ ឯស្រុកកំណើត អោយបានជួបនូវ ភាពរុងរឿងថ្កុំថ្កើង មានមុខមាត់ប្រសើរជាងមុន មិនអោយញាតិទាំងឡាយ សើចយំបានដូចមុន តទៅទៀតឡើយ។ អ្នកស្រីបានជួយ បណ្តុះបណ្តាលសាច់ញាតិរបស់ខ្លួន អោយមានតម្រេះវិជ្ជា និងមានការងារធ្វើសមរម្យ មានកត្តិនាម ក្នុងសង្គម។ មានក្មួយៗរបស់អ្នកស្រីខ្លះ ក៏បានប្រឡងជាប់មធ្យមសិក្សា ហើយបានត្រូវអ្នកស្រីទំនុកបំរុង រហូតដល់បានបន្តការសិក្សាខ្ពង់ខ្ពស់ នៅភ្នំពេញ ថែមទៀតផង។ ការដែលអ្នកស្រី រក្សាភាពជាមនុស្សកតញ្ញូ ហើយមានភក្តីភាពចំពោះម្តាយ និងបងប្អូនសាច់សន្តានក្រីក្រ ព្រមទាំងញាតិមិត្ត ជាច្រើនទៀតនេះហើយ ដែលធ្វើអោយអ្នកស្រីបានទទួល នូវការកោតសរសើរ នូវប្រជាប្រិយភាព និងការស្វាគមន៍ យា៉ងកក់ក្តៅ ពីសំណាក់ទស្សនិកជន និងញាតិទាំងឡាយ ពេលអ្នកស្រីឈានជើង ចូលស្រុកកំណើតម្តងៗ។
ប្រវត្តិនៅជំនាន់ខ្មែរក្រហម១៩៧៥
ថ្ងៃ១៧មេសា១៩៧៥ លោកស្រីយ៉ាជាស្វាមីក៏បាត់ខ្លួនទៅ នៅពេលប្រតិបត្តិការលើសមរភូមិ។ ចំណែកអ្នកស្រីសុទ្ធា និងកូនទាំងបួន បងប្រុសរស់សុគុណ ព្រមទាំងភរិយា និងបុត្រម្នាក់ អ្នកស្រីរស់សិរីសោភ័ណ និងស្វាមី ព្រមទាំងបុត្រមួយរួប រួមទាំងបុត្រពីរនាក់ទៀត របស់អ្នកស្រីសំបឿតជាបង ដែលស្នាក់នៅជាមួយ រួមទាំងអស់១៤នាក់ បានត្រូវអង្គការខ្មែរបដិវត្តន៍ ជំលៀសចេញ តាមផ្លូវជាតិលេខបួន សំដៅទៅកំពង់ស្ពឺ។ ដោយមូលហេតុដាច់ស្បៀង ថ្នាំសង្កូវ និងការលំបាកនានា កូនទាំងបួនរូបរបស់អ្នកស្រីសុទ្ធា បានស្លាប់ម្តងមួយៗ ជាបន្តបន្ទាប់អស់ទៅ នៅសល់តែអ្នកស្រីសុទ្ធា ម្នាក់ឯង។ ក្រោយមកទៀត អង្គការក៏ចាប់បំបែក ញែកសាច់ញាតិរបស់អ្នកស្រី ចេញឆ្ងាយពីគ្នាអស់រលីង នៅសល់តែប្អូនស្រី រស់សោភ័ណតែម្នាក់ ដែលអង្គការចាប់បញ្ជូន អោយទៅនៅ ភូមិត្រពាំងផ្លុង ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជាមួយអ្នកស្រីសុទ្ធា។
តាមសំដីអ្នកស្រីទីវហេង ដែលជាសាក្សីម្នាក់ ធ្លាប់រស់នៅជាមួយអ្នកស្រីសុទ្ធា សម័យខ្មែរក្រហម បានមានប្រសាសន៍ តាមការសម្ភាសន៍ ជាមួយទស្សនាវដ្តីឥន្រ្ទទេវី ថាអ្នកស្រីសុទ្ធាបានលាក់ខ្លួន រស់នៅយ៉ាងសាមញ្ញ ធ្វើការវេទនា ដូចគេដូចឯង មិនមានយោធាខ្មែរក្រហមណា អាចចាប់ភ្លឹក បានទេ ថា អ្នកស្រីជាអតីតតារាដ៏ឆើត នៃកម្ពុជា។ ប៉ុន្តែ អ្វីដែលមិនអាចលាក់បាន គឺនិស្ស័យរបស់អ្នកស្រី ខាងផ្នែកចម្រៀង នោះតែម្តង។
នៅក្នុងសម័យនោះ អ្នកស្រីចូលចិត្ត ច្រៀងលេងកំដរញាតិ ពេលសំរាកពីការងារមួយភ្លែតៗ ដើម្បីរំដោះអារម្មណ៍ទុក្ខសោក របស់អ្នកស្រីពីក្នុងបេះដូងផង ដើម្បីចែកញាតិស្តាប់លេង អោយស្បើយការនឿយហត់ផង។ ចៃដន្យ អ្នកស្រីមិនហ៊ានច្រៀងបទ សម័យពីមុនៗតាមអត្ថន័យចាស់ ទាំងស្រុងទេ ច្រើនតែឆ្នៃ កែប្រែពាក្យពេចន៍ ដើម្បីតម្រូវទៅតាម ទិសដៅរបស់អង្គការបដិវត្តន៍។ បើមិនដូច្នោះទេ អ្នកស្រីនឹងជាប់ទោស ត្រូវអង្គការកំទេចជីវិតចោល។ ក្រោយមក ពេលដែលដឹងថា អ្នកស្រីចេះច្រៀងពិរោះ ក្រុមយោធាអង្គការក៏ចាត់តាំង អោយអ្នកស្រី ច្រៀងចំរៀងអង្គការបដិវត្តន៍ ដើម្បីបំរើ និងលើកតម្កើងប្រយោជន៍ ជូនអង្គការ តែម្យ៉ាងប៉ុណ្ណោះ។ ម្ល៉ោះហើយ អ្នកស្រីត្រូវមានការប្រុងប្រយត័្នជានិច្ច ក្នុងការប្រើពាក្យពេចន៍ ជាទំនុកច្រៀង។ អ្នកស្រីតែងតែកាន់សៀវភៅតូចមួយ ដាក់តាមខ្លួន សម្រាប់កត់ត្រាទុក នូវបទចម្រៀង ដែលអង្គការតម្រូវមកអោយច្រៀង។
នៅឆ្នាំ១៩៧៧ វេលាចូលឆ្នាំខ្មែរ អ្នកស្រីសុទ្ធា បានត្រូវអង្គការបដិវត្តន៍ ចាប់បង្ខំអោយរៀបការ ជាមួយយោធាមួយរូប ដែលពិការដៃម្ខាង មានឈ្មោះ ថា សមមិត្តត្រោក ជាកងកម្មាភិបាលជាន់ខ្ពស់ មួយរូប របស់អង្គការ។ ប៉ុន្តែជីវិតអាពាហ៍ពិពាហ៍ថ្មីនេះ មិនបាននាំសុភមង្គលល្អ ប្រសើរអ្វីដល់អ្នកស្រីសុទ្ធាទេ។ ផ្ទុយទៅវិញ អ្នកស្រីត្រូវរស់រងទុក្ខជាប្រចាំ ត្បិតបុរសនោះកើតក្តី ប្រច័ណ្ឌចំពោះអ្នកស្រី នៅគ្រប់វេលាទាំងអស់ ដែលអ្នកស្រី ទទួលការសរសើររាក់ទាក់ ពីញាតិផង ពេលអ្នកស្រីឡើងចេញច្រៀង នៅមីទីងរបស់អង្គការ ឬនៅទីណា ដែលអង្គការចាត់តាំង អោយទៅបំពេញកិច្ច។ ដោយការប្រច័ណ្ឌហួងហែង ខ្លាំងហួសប្រមាណ មិត្តត្រោកតែងប្រើហឹង្សា វាយដំអ្នកស្រីជានិច្ច។ ចំណែកអ្នកស្រីវិញ មិនអាចតបត ឬរត់គេចបានឡើយ ដោយខ្លាចបារមីរបស់អង្គការខ្មែរក្រហម ហើយ ជីវិតអាពាហ៍ពិពាហ៍នោះ មិនមានអាយុច្រើនខែដែរ។ ដោយជម្លោះក្ឌុងក្ឌាំងញឹកញាប់ពេក អង្គការខាងលើបានហៅអ្នកស្រី ទៅកសាងអប់រំ ដោយរំលឹកអោយអ្នកស្រី គោរពស្វាមី មិនអោយឆ្លើយតបត មានមាត់ក មានហឹង្សា ជាមួយលោកយោធា កម្មាភិបាល នោះតទៅទៀត។ ប៉ុន្តែ អ្នកស្រីតាំងចិត្តអត់ធ្មត់មិនបាន ត្បិតត្រូវស្វាមីវាយដំជេរប្រទេច ច្រើនហួសប្រមាណ ក៏តបតដោយសំដីខ្លះៗ ត្រឡប់ទៅវិញ ដែលជាហេតុ បណ្តាលអោយ អង្គការលើ ចាប់ដាក់ទោស បញ្ជូនខ្លួន អោយទៅធ្វើការ នៅភូមិមួយផ្សេងទៀត នៅរវាងពាក់កណ្តាលឆ្នាំ ១៩៧៧។ ចាប់តាំងពីថ្ញៃនោះមក គ្មាននរណាម្នាក់ បានដឹងដំណឹង ពីអ្នកស្រីទៀតឡើយ។
កាលនៅសម័យនោះ ពេលមានអ្នកស្រុកណាម្នាក់ ត្រូវអង្គការចាត់តាំង អោយទៅកាប់ព្រៃ ឬទៅបំរើអង្គការនៅតំបន់ថ្មី នោះមានន័យថា អ្នកស្រុករូបនោះ ជាជនដែនត្រូវអង្គការ សម្លេះជីវិតចោល ដោយគ្មានត្រាប្រណីឡើយ។ រីឯសាច់ញាតិវិញ ក៏មិនដែលបានដឹងថា អ្នកស្រុករូបនោះ ត្រូវអង្គការប្រហារជីវិតចោល នៅឯណាដែរ។
សាច់ញាតិរបស់អ្នកស្រីសុទ្ធា ដែលនៅសេសសល់ មានលោកយាយរស់សំបឿត លោកយាយរស់សំបឿន និងកូនចៅ នៅភូមិដំណាក់ហ្លួង ឃុំទួលតាឯក ក្រុងបាត់ដំបង ហើយនិងអតីតស្វាមីរបស់អ្នកស្រី ឈ្មោះលោកហ៊ុយស៊ីផាន់ និងកូនប្រុសមួយរូប ដែលសព្វថ្ងៃមានវ័យប្រហែលជិត៤០ឆ្នាំហើយ រស់នៅឯប្រទេសបារំាង។
(ពតមានរបស់ខ្ញុំដែលសុំកែប្រែនិងបន្ថែមក្រោយ ឈ្មោះ ម៉ូនិសា) តែទោះជាយ៉ាងណា ដន្លងរបស់ឪពុកម្ដាយខ្ញុំ ដែលធ្លាប់បំរើការនៅមន្ទីរពេទ្យកាល់ម៉ែតនៅឆ្នាំ១៩៨០ បានប្រាប់ខ្ញុំថា តារាចម្រៀងដ៍ល្បីល្បាយរូបនេះ ទទួលមរណភាពនៅទីនោះ ដោយសារមហារីកបំពង់កនៅមន្ទីរពេទ្យកាល់ម៉ែតនៅឆ្នាំ១៩៨០នោះ។)

អធិរាជសំលេងមាស ស៊ីន ស៊ីសាមុត (ជាភាសារខ្មែរ)
12:08 AM – by Unknown
អធិរាជសំលេងមាស ស៊ីន ស៊ីសាមុត (ជាភាសារខ្មែរ)
អធិរាជសំលេងមាស ស៊ីន ស៊ីសាមុតពត៌មានសំខាន់ៗ
ថ្ងៃខែឆ្នាំកំនើត: ២៣ សីហា ១៩៣២
ទីកន្លែងកំនើត: ស្រុកស្ទឹងត្រែង ខេត្តស្ទឹងត្រែង
សញ្ជាតិ: កម្ពុជា
មរណៈភាព: ១៨ ឧសភា ១៩៧៦
ប្រភេទតន្ត្រី: មនោសញ្ចេតនា រ៉ខ់ និង រ៉ូល
វិជ្ជាជីវៈ អ្នកចម្រៀង និពន្ធទំនុកច្រៀង ទំនុកភ្លេង សម្រួលតន្ត្រី តន្ត្រីករម៉ងដូលីន និង ផលិតករខ្សែភាពយន្ត
គ្រឿងភ្លេង: ម៉ង់ដូលីន
ឆ្នាំប្រកបវិជ្ជាជីវៈ ១៩៥០ –១៩៧៥
ដៃគូ : រស់ សេរីសុទ្ឋា និងប៉ែន រ៉ន
ទទួលឥទ្ធិពលពី អេលវីស-ប្រេសលី សម-យុទ្ធ
គេហទំព័រ: សមាគម ស៊ីន ស៊ីសាមុត www.sinsisamuth.com
គ្រឿងតន្ត្រី: ស្ទាត់ជំនាញ ម៉ង់ដូលីន
លោក ស៊ីន-ស៊ីសាមុត (១៩៣២-១៩៧៦) គឺជាអ្នកនិពន្ធបទចម្រៀងនិងជាអ្នកចម្រៀងខ្មែរដ៏ល្បីល្បាញនាអំឡុងទសវត្សរ៍ឆ្នាំ ៥០ ដល់ ៧០។ លោកមានរហស្សនាមថាជា អធិរាជសំឡេងមាស។ លោក ស៊ីន-ស៊ីសាមុត ទទួលមរណភាពក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម នៅថ្ងៃទី ១៨ ខែឧសភា ឆ្នាំ១៩៧៦។ ភាពល្បីល្បាញរបស់លោក ស៊ីន-ស៊ីសាមុត បានពីទឹកដមសំឡេងដ៏ក្រអួនក្រអៅ ពីរោះរណ្ដំចិត្ត គួបផ្សំនិងបទចម្រៀងមនោសញ្ចេតនាគ្រប់រសជាតិ លន្លង់លន្លោច សប្បាយ កម្សត់ខ្លោចផ្សារ -ល- ដែលជាស្នាដៃនិពន្ធផ្ទាល់របស់លោក និងអ្នកនិពន្ធដទៃក្នុងជំនាន់លោក។លោកសុីនសាមុតគឺជាវីរបុរសស្នេហាជាតិ។
ជីវប្រវត្តិ
ស្ថានភាពសិល្បៈតន្ត្រីនាសម័យនោះ
ប្រជាប្រិយភាពរបស់លោក ស៊ីន-ស៊ីសាមុត មិនបានធ្វើឱ្យចុះទន់ខ្សោយកិត្តិនាមរបស់អ្នកចម្រៀងដទៃទៀតដូចជា លោក អ៊ឹម-សុងសឺមនិង អ្នកស្រីហួយ-មាស ដែលច្រៀងឱ្យវិទ្យុជាតិនាសម័យនោះទេ។ លោក មាស-ហុកសេង អ្នកសិល្បៈចម្រៀងនៅមហាវិទ្យាល័យវិចិត្រសិល្បៈភ្នំពេញ(សាលារចនា) មានកិត្តិនាមល្បីតាមរយៈបទលលកញីឈ្មោល នៅឆ្នាំ ១៩៦៦។ កិត្តិសព្ទរបស់តារាចម្រៀងល្បីៗទាំងនេះបានដោយសារទឹកដៃនិពន្ឋរបស់កវី ម៉ា-ឡៅពី ដែលបាននិពន្ធបទល្បីៗដូចជាបទ ដៃសមុទ្រត្រពាំងរូង និង បទ លលកញីឈ្មោល ជាដើម។ លោក ម៉ា-ឡៅពី បានលា ចាកលោកនៅរដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក។ លោក អ៊ឹម-សុងសឺម ច្រើនតែច្រៀងនិងមិនសូវនិពន្ធបទភ្លេងទេ។ បទចម្រៀងល្បីរបស់ លោកគឺបទកោះត្រល់ ដែលបានថតនៅឆ្នាំ ១៩៦៣ នៅតែដក់ជាប់ក្នុងដួងចិត្តខ្មែរគ្រប់រូប ដែលសោកស្តាយការបាត់បង់កោះត្រល់ទៅវៀតណាម។ លោក អ៊ឹម-សុងសឺម និងអ្នកស្រី ហួយ-មាស តែងតែទៅតាម ព្រះបាទនរោត្តម-សីហនុ ពេលទ្រង់ចុះទៅទស្សន កិច្ចតាមខេត្ត ដើម្បីច្រៀងបទចម្រៀងប្រជាប្រិយ មានរាំវង់ជាដើមសម្រាប់កំដរបងប្អូនប្រជាពលរដ្ឋដែលទៅទទួលស្វាគមន៍ព្រះប្រមុខរដ្ឋ។ លោក សុះ-ម៉ាត់ ក៏ជាអ្នកចម្រៀងល្បីនាសម័យនោះដែរ តាមរយៈបទអាកាសយាន។ អ្នកគាំទ្រលោក សុះម៉ាត់ ភាគច្រើនជាអ្នកដែលមិននិយមបទថ្មីៗ របស់លោកស៊ីន-ស៊ីសាមុត ដែលចេញក្រោយ។
កុមារភាព
លោក ស៊ីន-ស៊ីសាមុត ចាប់កំណើតនៅថ្ងៃ២៣ សីហា ១៩៣២ នៅខេត្តស្ទឹងត្រែង។ លោកជាកូនប្រុសពៅនៃបណ្ដាបងប្អូន៤នាក់ (ប្រុស២ ស្រី២) របស់ លោក ស៊ីន-លាង និងអ្នកស្រី ស៊ីន-ប៊ុនលឿ ដែលជាកូនកាត់ឡាវ-ចិន។ លោកឪពុករបស់លោកជាឆ្មាំយាមពន្ឋនាគារនៅខេត្តបាត់ដំបងនិងជា ទាហានបដិវដ្តន៍ប្រឆាំងអាណានិគមបារាំង។ លោកឪពុក របស់លោកបានលាចាកលោកដោយជំងឺ ហើយម្តាយរបស់លោកក៏រៀបការម្តងទៀត ដែលអាពាហ៍ពិពាហ៍ក្រោយនេះបន្សល់ទុកនូវកូន២នាក់ទៀត។
លោក ស៊ីន-ស៊ីសាមុត បានចូលរៀននៅសាលាបឋមសិក្សាទីរួមខេត្តស្ទឹងត្រែងពេលអាយុ៥ឆ្នាំ។ លោកជាក្មេងល្អ និង ទទួលបានការស្រឡាញ់ចូលចិត្តពីគ្រូនិងមិត្តរួមថ្នាក់។ លោកមាននិស្ស័យជាមួយសិល្បៈតាំងពីអាយុ៦ឬ៧ឆ្នាំដោយចូលចិត្តកូតទ្រ ដេញហ្គីតា និងចាប៉ី។ ជាញឹកញាប់លោកត្រូវបានសាលាសុំ អោយលេងហ្គីតាក្នុងពិធីបុណ្យផ្សេងៗនៅសាលា។ កាលពីកុមារ លោកជាក្មេងសុភាព ស្រគត់ស្រគំ ចិត្តល្អ និងចេះអាណិតអាសូរអ្នកដទៃ។ គេនិយាយថា លោកនិយាយទៅកាន់មនុស្សគ្រប់គ្នាដោយសំដំទន់ភ្លន់និងផ្អែមល្ហែម។ លោកតែងទៅ លេងវត្តនៅក្បែរផ្ទះជាញឹកញាប់និងបាននិយាយលេងជាមួយព្រះសង្ឃនាពេលទំនេរ។ លោកមាននិស្ស័យនឹងព្រះពុទ្ឋសាសនា ដោយលោកបានសុំរៀនភាសាបាលីពីភិក្ខុមួយអង្គ។ លោកចូលចិត្តអានសៀវភៅ ទាត់បាល់ និង បង្ហោះខ្លែង។ ចំពោះការបរិភោគចូលចិត្តញ៉ាំតែម្ហូបគោក មានសាច់ មិនចូលចិត្តញ៉ាំបន្លែទេ ។ ពងទាចៀនជាម្ហូបដែលគេចូលចិត្តញ៉ាំជាប្រចាំ ។
លោកបញ្ចប់ការសិក្សាចំណេះទូទៅនៅឆ្នាំ ១៩៥១ ហើយក៏បានបន្តការសិក្សានៅសាលាវេជ្ជសាស្ត្រនៅភ្នំពេញដោយស្នាក់នៅជាមួយឪពុកមា របស់លោក។ ទោះជាមមាញឹកនឹងកិច្ចការរៀនសូត្រនៅសាលាវេជ្ជសាស្ត្រយ៉ាងណាក៏ដោយ លោកនៅអាចឆ្លៀតពេលទំនេរដើម្បីរៀនច្រៀង និងនិពន្ធបទភ្លេងដែរ។ ក្នុងកំឡុងពេលនោះ លោកកម្រចេញទៅដើរលេងខាងក្រៅណាស់ ដោយសារប្រាក់ឧបត្ថម្ភពីមាតាបិតាលោកគ្រប់គ្រាន់ ល្មមសម្រាប់ចាយវាយក្នុងការសិក្សាប៉ុណ្ណោះ។ ហេតុនេះ លោកតែងចំណាយពេលទំនេររបស់លោកដើម្បីសិក្សាបទភ្លេងនិងហាត់ច្រៀង។ ដោយមានការគាំទ្រពីមិត្តភក្ដិដូចកាលពីនៅបឋមសិក្សាឋានដែរ លោកចាប់ផ្តើមល្បីនៅសាលារបស់លោកថាជាអ្នកមានទេពកោសល្យខាង តន្ត្រីនិងចម្រៀង ហើយលោកត្រូវបានគេសុំអោយច្រៀងនៅរាល់កម្មវិធីរបស់សាលា។ នៅឆ្នាំដដែលនោះ លោកបានបង្កើតក្រុមតន្ត្រីមួយឈ្មោះ ព្រះច័ន្ទរស្មី ដែលមានសមាជិក៩នាក់។ មិនយូរប៉ុន្មានក្រោយមក ក្រុមតន្ត្រីរបស់លោក ទទួលបានការគាំទ្រពេញនិយមពីសំណាក់ ប្រជាពលរដ្ឋក្រុងភ្នំពេញ។ ដោយមានភាពល្បីល្បាញនេះ នៅដើមឆ្នាំ១៩៥៣ ក្រុមតន្ត្រីរបស់លោកត្រូវបានវិទ្យុជាតិអញ្ជើញអោយចូលប្រគុំ រួមជាមួយក្រុមតន្ត្រីវិទ្យុជាតិឈ្មោះ រាជសីហ៍។ ពេលកិត្តិសព្ទរបស់លោកចាប់ផ្ដើមល្បីពាសពេញភ្នំពេញ លោកក្លាយជាអ្នកចម្រៀងពាក់កណ្ដាលអាជីព ដោយជារឿយៗលោកតែងចេញច្រៀងតាមវិទ្យុនិងពិធីមង្គលការផ្សេងៗ។ ជាអកុសល មាតាបិតារបស់លោកមិន សប្បាយចិត្តនឹងឮលោកច្រៀងតាមវិទ្យុទេ។ មាតាបិតារបស់លោកចង់អោយលោកក្លាយជាវេជ្ជបណ្ឌិត និងបារម្ភថាចម្រៀងនឹងរំខានដល់ ការសិក្សារបស់លោក។ ប៉ុន្តែ វាសនាបានចារថាលោក ស៊ីន-ស៊ីសាមុតត្រូវតែក្លាយជាអ្នកចម្រៀង ទោះជាមានការជំទាស់ពីគ្រួសារក៏ដោយ។
អាជីពជាសិល្បករ
ពេលដែលកម្ពុជាបានទទួលឯករាជ្យបរិបូរណ៍ពីបារាំងនៅឆ្នាំ ១៩៥៣ លោកចាប់ផ្តើមអាជីពជាសិល្បកររបស់លោក ដោយក្លាយជាអ្នកចម្រៀងប្រចាំអោយ ស្ថានីយ៍វិទ្យុជាតិ។ លោកបន្តការសិក្សាវេជ្ជសាស្ត្ររហូតដល់ចប់ និងចូលបម្រើការងារនៅ មន្ទីរពេទ្យព្រះកេតុមាលា។ លោក ស៊ីន-ស៊ីសាមុតនិពន្ធបទភ្លេងដោយប្រើម៉ង់ដូលីន។ បទចម្រៀងរបស់លោកជាទូទៅ មានលក្ខណៈមនោសញ្ចេតនា លន្លង់លន្លោច ដោយឆ្លុះបញ្ចាំងអំពីស្នេហាសុភមង្គល ឈឺចាប់ និងស្រមើស្រមៃ។ ទេពកោសល្យសិល្បៈ របស់លោកបានដោយការព្យាយាមដុសខាត់ទេពកោសល្យពីកំណើតរបស់លោក។ គេនិយាយថា លោកបានប្រើប្រាស់វចនានុក្រម ដល់ទៅ៣ ដោយគ្រាន់តែចង់មើលតើពាក្យមួយសរសេរត្រឹមត្រូវឬអត់ ក្នុងភាសាខ្មែរ សំស្ក្រឹត និងបាលី។
ចម្រៀងភាគច្រើនរបស់លោកផ្អែកលើជីវិតពិតនិងអារម្មណ៍របស់អ្នកស្ដាប់។ មិត្តអ្នកស្ដាប់តែងតែយករឿងរ៉ាវផ្ទាល់ខ្លួនគេ មានទាំងស្នេហានិងការបាត់បង់ សប្បាយនិងឈឺចាប់ សម្រាប់ឲ្យលោកស៊ីន-ស៊ីសាមុតនិពន្ធចម្រៀងដោយផ្អែកលើរឿងពិតនេះ។ ហេតុនេះអត្ថន័យក្នុងចម្រៀងរបស់លោក ភាគច្រើនជារឿងពិតរបស់មិត្តអ្នកស្ដាប់របស់លោក។ ពេលដែលលោកច្រៀង គ្រប់ពាក្យគ្រប់ម៉ាត់គឺច្បាស់ៗមួយៗ។ លោកតែងប្រយ័ត្នក្នុងការបញ្ចេញសំឡេងអោយត្រឹមត្រូវតាមការសរសេរ ដោយមិនប្រើសំនៀងក្នុងភាសានិយាយទេ។ សំនៀងដ៏ក្រអួនមានទឹកដម ហើយអាចបត់បែនកាច់កុងតាមតែលោកចង់បាន មិនភ្លាត់មិនភ្លាវហើយខ្យល់សំនៀងដាក់ត្រូវតាមអត្ថន័យបទនីមួយៗប្លែកៗគ្នាទៀតផង ។ ចំណុចលេចធ្លោមួយទៀតនៃសំនៀងរបស់លោកគឺណែន ពីរោះ ច្បាស់ គ្មានបន្លំ គ្មានលួចបំភ័ន្តអ្នកស្តាប់មួយពាក្យ ឬមួយឃ្លាណាឡើយ ។ សូរសព្ទសំនៀង ដែលលោកបន្លឺពេញចំជាពាក្យខ្មែរត្រូវតាមអក្ខរាវិរុទ្ធ ហើយអ៊ឺនសំឡេងទៀតសោតទោះជាដាក់ទាបឬលើកខ្ពស់ ក៏លោករក្សាបាននូវកម្រិតសំឡេងដដែលហាក់គ្មានប្រឹងបង្ខំបន្តិចណាឡើយ ។
ដោយសារសំឡេងទន់ត្រជាក់ណែនក្រអួនរបស់លោក ស៊ីន-ស៊ីសាមុត កាន់តែពីរោះឈ្មោះរបស់លោកបានកាន់តែលេចត្រដែតក្នុងចំណោមមហាជន ទើបនៅដើមទសវត្សរ៍៥០ លោកបានត្រូវម្ចាស់ក្សត្រី កុសុមៈនារីរ័ត្ន សព្វព្រះរាជហឫទ័យអនុញ្ញាតអោយលោកចូលក្នុងវង់ភ្លេងព្រះរាជទ្រព្យ ដែលក្នុងនោះមានលោក សុះ-ម៉ាត់ដែរ ដើម្បីសំដែងក្នុងពិធីគារវកិច្ច ក៏ដូចជាលៀងសាយភោជន៍ផ្សេងៗ។ លោកស្ថិតនៅក្នុងវង់ភ្លេងនេះរហូតដល់ឆ្នាំ១៩៧០។ ក្រៅពីចម្រៀងសម័យ លោកក៏ច្រៀងចម្រៀងបុរាណនិងប្រពៃណីដែរដូចជា បទសកវាទិ៍ បទមហោរី អាយ៉ៃ ចាប៉ី យីកេ និងបាសាក់ផងដែរ។
នៅពាក់កណ្ដាលទសវត្សរ៍ឆ្នាំ៥០ បទវីយូឡុងស្នេហា ដែលនិពន្ឋដោយតន្រ្តីករវីយូឡុង ហាស់-សាឡន បានជំរុញកិត្តិសព្ទលោក ស៊ីន-ស៊ីសាមុត អោយកាន់តែល្បីរន្ទឺ។ បទចម្រៀងល្បីៗរបស់លោក ស៊ិន-ស៊ីសាមុត នៅសម័យនោះមាន បទស្រីស្រស់ក្មេង បទអនុស្សាវរីយ៍ភ្នំក្រវាញ បទចុងស្រល់ បទថ្ងៃដប់ពីរធ្នូ បទកាកី បទកង្រី បទថ្ងៃមួយកក្កដា បទសម្រស់ឆ្នេរកែប បទស្ទឹងពោធិ៍សាត់ និង បទព្រែកឯងអស់សង្ឃឹម ជាដើម។
ស្ថានភាពសិល្បៈតន្ត្រីនៅទសវត្សរ៍៦០
នៅឆ្នាំ ១៩៦៣ លោក ស៊ីន-ស៊ីសាមុត ចាប់ផ្តើមថតចម្រៀងអោយផលិតកម្មវត្តភ្នំ។ បទចំប៉ាបាត់ដំបង បានឆក់យកបេះដូងអ្នកស្តាប់នៅទូទាំងប្រទេស។ នៅក្នុងបទសម្ភាសន៍មួយរៀបចំឡើងនៅឆ្នាំ ១៩៧១ ដោយទូរទស្សន៍សាធារណរដ្ឋ អ្នកសម្ភាសន៍លោកបានរំលឹកឡើងថា បទចំប៉ាបាត់ដំបង នេះជាបទដំបូងគេបង្អស់ដែលចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍នេះ ដើម្បីអបអរសាទរពិធីសម្ភោធស្ថានីយ៍របស់ខ្លួននៅឆ្នាំ១៩៦៥។
កិត្តិសព្ទរបស់លោកឡើងដល់កំពូលនៅពាក់កណ្តាលទសវត្សរ៍៦០។ លោកបានចូលរួមថតបទចម្រៀងថ្វាយព្រះបាទនរោត្តម-សីហនុ ដូចជា បទរាត្រីដែលបានជួបភ័ក្រ និង បទភ្នំពេញ។ នៅចុងទសវត្សរ៍៦០ និងដើមទសវត្សរ៍៧០ លោកចាប់ផ្តើមថតបទចម្រៀងដាក់ក្នុងភាពយន្តពេញនិយមមួយចំនួននាសម័យនោះ មាន រឿងអនអើយស្រីអន រឿងទិព្វសូដាច័ន្ទ និង រឿងថាវរីមាសបង។ ក្នុងរឿងពៅឈូកស ដឹកនាំថតដោយលោក ទា-លឹមកាំង សំដែងដោយ លោក ជា-យុទ្ធថន និង អ្នកស្រី ឌី-សាវ៉េត, បទនាវាជីវិត របស់លោក ស៊ីន-ស៊ីសាមុត កាន់តែធ្វើអោយផ្ទៃរឿងកាន់តែកម្សត់។ បទនាវាជីវិត បន្ទរឡើងនៅក្នុងឈុតសង្វាត (សំដែងដោយ លោក ជា-យុទ្ធថន) ចេញទូកចាកចោលនាងពៅឈូកស (សំដែងដោយអ្នកស្រី ឌី-សាវ៉េត)អោយនៅកណ្តោចកណ្តែង។
នៅក្នុងជីវិតសិល្បៈរបស់លោក លោកធ្លាប់ថតបទចម្រៀងឆ្លងឆ្លើយជាមួយអ្នកចម្រៀងស្រីជាច្រើនមានដូចជា អ្នកស្រី ម៉ៅ-សារ៉េត អ្នកស្រី កែវ-សិដ្ឋា អ្នកស្រី ឈុន-វណ្ណា អ្នកស្រី ហួយ-មាស អ្នកស្រី រស់-សេរីសុទ្ធា និង អ្នកស្រី ប៉ែន-រ៉ន។ អ្នកស្រី ម៉ៅ-សារ៉េត ជាអ្នកចម្រៀងស្រីដែលមានឈ្មោះល្បីទូទាំងប្រទេសដំបូងគេចាប់ពីកម្ពុជាបានឯករាជ្យ។ បទចម្រៀងល្បីរបស់អ្នកស្រីគឺ បទសំបុត្រក្រោមខ្នើយ និងបទអោយអូនអស់ចិត្ត។ អ្នកស្រី ប៉ែន-រ៉ន ចាប់ផ្តើមថតចម្រៀងជាមួយលោក ស៊ីន-ស៊ីសាមុត នៅឆ្នាំ ១៩៦៦។ អ្នកស្រី រស់-សេរីសុទ្ធា ចាប់អាជីពសិល្បៈករនៅឆ្នាំ ១៩៦៧ ជាមួយនឹងបទស្ទឹងខៀវ។ សំឡេងស្រួយស្រេះរបស់អ្នកស្រីសក្តិសមឥតខ្ចោះជាមួយសំឡេងធ្ងន់ក្រអួនរបស់លោក ស៊ីន-ស៊ីសាមុត។
ទសវត្សរ៍៧០
ប្រជាប្រិយភាពរបស់លោក ស៊ីន-ស៊ីសាមុត បានធ្វើអោយលោកមិនអាចនិពន្ឋបទភ្លេងអោយទាន់តម្រូវការអ្នកគាំទ្រលោក។ ហេតុនេះលោកក៏ចាប់ផ្តើមយកបទរបស់កវីផ្សេងទៀតមកច្រៀង។ ដំបូងលោកច្រៀងបទនិពន្ធរបស់ លោក ពៅ-ស៊ីផូ លោក ស្វាយ-សំអឿ លោក ម៉ា-ឡៅពី លោក មែរ-ប៊ុន (មិត្តស្និទស្នាលរបស់លោក) និងលោក ហាស់-សាឡន។ ពីឆ្នាំ ១៩៧០ដល់ឆ្នាំ ១៩៧៥ ភាគច្រើនលោកច្រៀងបទនិពន្ធដោយលោកវ៉ោយ-ហូរ។ ទោះជាលោកច្រៀងបទដែលនិពន្ធដោយអ្នកដទៃ បទចម្រៀងរបស់លោកនៅតែមានប្រជាប្រិយភាព។ ព្រមជាមួយបទចម្រៀងផ្ទាល់ខ្លួន លោកក៏បានយកទំនុកភ្លេងបរទេសមកច្រៀងជាខ្មែរដែរ។ ដូចជា បទឆ្នាំមុន និងបទស្នេហ៍ឆ្លងវេហា ដែលយកពីថៃ, បទបងនៅតែចាំអូន តាមលំនាំបទ The House of the Rising Sun, បទខ្ញុំស្រលាញ់ស្រីតូច លំនាំបទ Black Magic Woman។ ក្រៅពីនោះលោកតែងបទដោយខ្លួនឯង ដែលមានរឿងខ្លះជារឿងផ្ទាល់របស់លោក មានបទខ្លះជារបស់មិត្តភក្តិ មកដំណាលប្រាប់លោកឱ្យលោកតែងឱ្យគេ ។ ហេតុនេះហើយទើបរៀងរាល់ថៃ្ងតាំងពីព្រឹកព្រលឹមគឺ មានមនុស្សអង្គុយចាំលោកនៅមុខផ្ទះរួចជាស្រេច ដើម្បីសុំឱ្យជួយលោកតែងបទពីជីវិតឬពីការឈឺចាប់ណាមួយរបស់គេ ។ ចំពោះសំណូមពរនេះ លោកតែងដោះស្រាយឱ្យជាហូរហែដែរ ទើបបទរបស់លោកភាគច្រើនវាខ្លីមួយបទមែន តែវាបានឆ្លុះបញ្ចាំងឱ្យឃើញពីវិបត្តិមួយយ៉ាងធំ ពីព្រឹត្តិការណ៍ធំណាមួយឬពីដំណើរជីវិតរបស់មនុស្សម្នាក់តាំងពីដើមរហូតដល់ចប់ ហើយពោរពេញដោយមនោសញ្ចោតនាយ៉ាងជ្រាលជ្រៅទៀតផង។
នៅក្រោយមកទៀត លោកស៊ីន ស៊ីសាមុតថតអាល់ប៊ុមអោយផលិតកម្មច័ន្ទឆាយា និងផលិតកម្មហេងសេង។ លោកក៏សរសេរចម្រៀងអោយផលិតកម្មភាពយន្តផ្សេងៗផងដែរ។ រហូតមកទល់ឆ្នាំ១៩៧២ លោកបានលក់ចម្រៀងជាង១ពាន់បទអោយផលិតកម្មនានា។ រហូតដល់ការដួលរលំនៃសាធារណរដ្ឋខ្មែរនៅឆ្នាំ១៩៧៥ លោកបានថតចម្រៀងប្រហែល១ពាន់បទទៀត។
បន្ទាប់ពីរដ្ឋប្រហារថ្ងៃទី១៨ មីនា ១៩៧០ លោកស៊ីន-ស៊ីសាមុតបានចាកចោលវង់ភ្លេងព្រះរាជទ្រព្យ ទៅការិយាល័យទី៥នៃក្រសួងអគ្គសេនាធិការកងទ័ពជាតិសាធាណរដ្ឋខ្មែរ។ លោកបានធ្វើការនៅការិយាល័យទី៥រយៈពេល១ឆ្នាំ រួចក៏ចូលក្នុងក្រុមតន្ត្រីក្រសួងក្នុងឋានៈជាអនុសេនីយ៍ទោ។ នៅមុនពេលខ្មែរក្រហមកាន់កាប់ លោកបានឡើងឋានៈដល់អនុសេនីយ៍ឯក។
នៅសម័យលន់នល់ លោកចាប់ផ្តើមច្រៀងចម្រៀងឃោសនាអោយសាធារណរដ្ឋខ្មែរ។ នៅក្នុងកម្មវិធីទូរទស្សន៍នៅឆ្នាំ១៩៧១ លោកច្រៀងបទគាំទ្ររបបសាធារណរដ្ឋ ក្នុងសម្លៀកបំពាក់យោធាដោយពាក់មួកកន្តិបបិតបាំងថ្ងាសឆកបន្តិចរបស់លោក។ លោកបានរៀបអាពាហ៍ពិពាហ៍ជាថ្មីម្តងទៀតជាមួយអ្នករាំរបាំព្រះរាជទ្រព្យម្នាក់។ នៅពេលខ្មែរក្រហមវាយបានភ្នំពេញនៅខែមេសា ១៩៧៥ លោកត្រូវបានគេជម្លៀសចេញពីក្រុងជាមួយប្រជាពលរដ្ឋរាប់លានអ្នកទៀត។ លោកត្រូវពួកខ្មែរក្រហមសម្លាប់បន្ទាប់ពីលោកថតបទចម្រៀងអោយពួកវារួចហើយ។
ជីវិតផ្ទាល់ខ្លួន
ស្នេហា អាពាហ៍ពិពាហ៍ និង គ្រួសារ
លោកស៊ីន-ស៊ីសាមុត មិនដែលមានទំនាក់ទំនងស្នេហាអោយបានច្បាស់លាស់ជាមួយអ្នកណាទេ។ ដោយសារតែលោកមានមហិច្ឆតាខ្ពស់និងបូជាខ្លួនសម្រាប់ចម្រៀង ហេតុនេះលោកមិនមានពេលសម្រាប់មានស្នេហាផ្អែមល្អែមទេ។ ទំនាក់ទំនងរបស់លោកជាមួយស្រីៗ ទំនងជាគ្រាន់តែត្រឹមជាមិត្តជាជាងស្នេហា។
លោកស៊ីន-ស៊ីសាមុតរៀបអាពាហ៍ពិពាហ៍២ដង។ បន្ទាប់ពីបញ្ចប់ការសិក្សាពីសាលាវេជ្ជសាស្ត្រ លោករៀបអាពាហ៍ពិពាហ៍ជាមួយអ្នកស្រី ខាវ-ថងញ៉ុត ដែលជាបងប្អូនជីជូនមួយជាមួយលោក តាមការចាត់ចែងរបស់មេបា។ ពួកលោកមានបុត្រាបុត្រី៤នាក់។ បន្ទាប់ពីសម័យខ្មែរក្រហម មានតែកូនស្រីម្នាក់និងកូនប្រុសម្នាក់ទេដែលរស់រានមានជីវិត។ ជីវិតគ្រួសាររបស់លោកចាប់មានភាពរកាំរកូតដោយសារសម្ពាធពីអាជីពនិងកេរ្តិ៍ឈ្មោះរបស់លោក។ ភរិយារបស់លោកបានចាកចោលលោកទៅបួសជាដូនជី ពេលលោកស្រីមានអាយុ៣០ឆ្នាំ។
ទោះបីជាលោកស៊ីន-ស៊ីសាមុតមានទេពកោសល្យនិងធ្វើការខ្លាំងផ្នែកចម្រៀងនិងតន្ត្រីក៏ដោយ ប្រាក់ចំណូលរបស់លោកមានកម្រិតមធ្យម បើប្រៀបធៀបនឹងអ្នកល្បីៗផ្សេងទៀត។ ទោះជាលោកជាអ្នកចម្រៀងមានប្រជាប្រិយបំផុតនៅសម័យនោះក៏ដោយ ក៏លោកមិនអាចក្លាយជាអ្នកមានមហាសាលម្នាក់ដែរ។ លោកមានជីវភាពមធ្យម ដោយសារតែទេពកោសល្យនិងការងារចម្រៀងនិងតន្ត្រីរបស់លោកសុទ្ធសាធ គ្មានចំណូលអ្វីមកពីក្រៅទៀតទេ។ លុយកាក់របស់លោកត្រូវបានស្វះស្វែងរកដោយសេចក្តីព្យាយាម និងសន្សំសំចៃរហូតដល់លោកសង់បានវីឡាធុនមធ្យមមួយនៅទួលទំពូង។ ប៉ុន្តែប្រាក់ចំណូលរបស់លោកអាចអោយលោកដូររថយន្តវ៉ុលវ៉ាហ្គិន (Volkswagen) ពណ៌ខៀវផ្ទៃមេឃ យករថយន្តមែរសឺដែស (Mercedes 220D) ពណ៌ខៀវបាន។
ជាទូទៅ ជីវិតរបស់លោកគឺសាមញ្ញណាស់ ដោយចំណយពេលភាគច្រើនសម្រាប់ធ្វើការងារ។ ដោយសារតែប្រាក់ចំណូលបានពីសិល្បៈរបស់លោកមានកម្រិតមធ្យម លោកបានហាមប្រាមកូនៗរបស់លោកមិនអោយចាប់អាជីពជាសិល្បករចម្រៀងតន្ត្រីទេ។ លោកបានពន្យល់ដល់លោក ស៊ីន-ច័ន្ទឆាយ៉ា ដែលជាកូនប្រុសរបស់លោកថា អាជីពជាអ្នកចម្រៀងគ្មានតម្លៃទេ។ ទោះជាកូនៗរបស់លោកបង្ហាញទេពកោសល្យផ្នែកចម្រៀងក៏ដោយ ក៏ស៊ីន-ស៊ីសាមុតមិនដែលជួយលើកទឹកចិត្តឬជួយបង្ហាត់បង្រៀនកូនៗពីសិល្បៈតន្ត្រីនិងចម្រៀងដែរ។
មិត្តភក្តិ និង ចំណង់ចំណូលចិត្ត
លោកស៊ីន-ស៊ីសាមុត ជាមនុស្សម៉ឺងម៉ាត់ក្នុងការងារ។ ក្នុងមុខជំនួញលោកជាមនុស្សម៉ាត់ណាម៉ាត់ហ្នឹង គឺគោរពពាក្យសំដីនិងតែងផ្តល់នូវអ្វីដែលលោកបានសន្យា។ ពេលវេលា ឬតម្លៃដែលបានព្រមព្រៀងគ្នាប៉ុនណា ប៉ុន្មានគឺប៉ុណ្ណោះ ហើយមិនឱ្យលើសមិនឱ្យយឺតឱ្យច្រើនជាងក៏មិនយកឱ្យតិចជាងក៏មិនព្រម។ លោកមិនសូវនិយាយស្តីនិងកំប្លែងលេងឥតប្រយោជន៍ទេ មិនថាចំពោះភរិយា មិត្តភក្តិឬអ្នកមិនដែលស្គាល់គ្នាក៏ដោយ។ គេនិយាយថាមានថ្ងៃខ្លះលោកនិយាយមិនដល់១០ម៉ាត់ផងក្នុង១ថ្ងៃ។ ពេលដែលលោកគ្មានកម្មវិធីសម្ដែង លោកតែងចាក់សោរខ្លួនឯងក្នុងបន្ទប់សំងំសសេរបទភ្លេង រហូតដល់មានញាតិញោមខ្លះប្រកាន់ថាលោកជាមនុស្សឆ្មើងឆ្មៃ ឬមិនសូវរាប់ញាតិ។ តាមការពិតពេលវេលារបស់លោកជាមាសប្រាក់ពិតៗ ថ្វីបើមាសប្រាក់នោះចំពោះអ្នកដទៃវាមិនអាចធ្វើដូចលោកក៏ដោយ។ ក្នុងការត្រិះរិះឬក្នុងការសរសេរ លោកដាក់អារម្មណ៍រហូតដល់មិត្តភក្តិទៅឈរក្រោយខ្នងលោកយ៉ាងយូរ ទើបលោកផ្តាច់អារម្មណ៍ចេញមកពីការងារមកសួរនាំបាន ។ រៀងរាល់យប់ស្នូរម៉ុងដូលីនរាវរកបទរបស់លោក អូសបន្លាយរហូតដល់ម៉ោង២ឬ៣ទៀបភ្លឺក៏មាន ។
មិត្តភក្តិនៅដើមអាជីពរបស់លោកមានអ្នកស្រី ម៉ៅ-សារ៉េត (ម្ចាស់បទមេឃខ្មៅងងឹត) អ្នកម្នាង សៀង-ឌី និងលោក សុះ-ម៉ាត់ ។ មិត្តជិតដិតបំផុតរបស់លោកមាន លោក មែរ-ប៊ុន (អ្នកដែលលោកទុកចិត្តបំផុត) និងលោក ស៊ីវ-ស៊ុន។ គេនិយាយថាលោកស៊ីវ-ស៊ុន ជាលេខារបស់លោកស៊ីន-ស៊ីសាមុត។ លោក ស៊ីវ-ស៊ុន មិនមែនជាអ្នកសិល្បៈទេ ប៉ុន្តែជាជំនួយការក្នុងការចាត់ចែងការងារផ្សេងៗជូនលោកស៊ីន-ស៊ីសាមុត។
លោកស៊ីន-ស៊ីសាមុត ចូលចិត្តល្បែងជល់មាន់។ លោកថែមទាំងបានចិញ្ចឹមមាន់ជល់ដោយខ្លួនលោកផង។ លោកតែងភ្នាល់មាន់លេងជាមួយមិត្តភក្តិរបស់លោក។ លោកតែងហាត់លើកទម្ងន់រាល់ព្រឹក។ ចំណូលចិត្តផ្សេងទៀតរបស់លោកមាន អានសៀវភៅនៅបណ្ណាល័យ និងមើលកុនបារាំងនៅរោងភាពយន្តលុច្សនិងរោងភាពយន្តព្រហ្មបាយ័ន។ ពេលយប់ បន្ទាប់ពីការសម្ដែង លោកតែងទៅហូបបបរជាមួយមិត្តភក្តិ។ លោកមានកិច្ចសន្យាជាមួយភោជនីយដ្ឋាន៣នៅភ្នំពេញ ដោយច្រៀង២ទៅ៣បទក្នុងកម្រៃ ១៥០០រៀល។ គួរបញ្ជាក់ដែរ ថាតម្លៃគុយទាវនៅសម័យនោះមានតម្លៃតែ ៥រៀលប៉ុណ្ណោះក្នុង១ចាន។ លោកតែងទៅច្រៀងនៅរង្គសាលក្បាលថ្ម រង្គសាលនាគបាញ់ទឹក និងរង្គសាល១ទៀតនៅក្បែរក្រសួងមហាផ្ទៃ។
លោកមិនមែនជាមនុស្សរើសម្ហូបទេ។ លោកចូលចិត្តហូបម្ហូបឡាវ ដែលជាម្ហូបម្ដាយលោកធ្វើអោយហូបតាំងពីក្មេង។ ចំពោះម្ហូបខ្មែរ លោកចូលចិត្តប្រហុក និងផ្អកត្រី តែលោកមិនញ៉ាំផ្ទាល់ទេ។ លោកមិនដែលទទួលទានស្រាឬភេសជ្ជៈ ម្ទេស ម្រេច និងបារីទេ ព្រោះរបស់ទាំងនេះប៉ះពាល់ដល់ទឹកដមសំឡេងលោក។
កេរ្តិ៍ដំណែល
ទោះជាលោកបាត់បង់ជីវិតហើយក៏ដោយ បទចម្រៀងរបស់លោកនៅតែដក់ជាប់ក្នុងដួងចិត្តប្រជាជនកម្ពុជា។ ខ្សែអាត់សំឡេងរបស់លោកភាគច្រើនត្រូវបានបំផ្លាញនៅសម័យខ្មែរក្រហម។ ខ្សែអាត់ដែលនៅសេសសល់ត្រូវបានអ្នកស្រលាញ់សំឡេងមាសរបស់លោកយកទៅថតបន្តជា កាសែត និង ស៊ីឌី។ ហេតុនេះហើយសំឡេងរបស់លោកនៅតែរស់រវើក តាមរយៈការផ្សាយរបស់ស្ថានីយ៍វិទ្យុនានា។
អនុស្សាវរីយ៍ខ្លះនៃបទចម្រៀងរបស់លោកស៊ីន ស៊ីសាមុត[កែប្រែ]
បទចម្រៀងរបស់លោកមួយចំនួនមានទាក់ទិននឹងរឿងរ៉ាវជីវិតរបស់លោកផ្ទាល់ដែលលោកបានចងក្រងសម្រាប់រូបលោក ហើយបទមួយចំនួនក៏ជាសាច់រឿងរបស់មិតភក្តិរបស់លោក ដែលបានស្នើសុំឱ្យលោកជួយធ្វើបទសម្រាប់ជាអនុស្សាវរីយ៍របស់ជីវិតដែរ ។
បទឧត្តមដួងចិត្ត លោកឆាយាជាកូនបានអះអាងថាជាបទអនុស្សាវរីយ៍យ៉ាងជ្រាលជ្រៅរបស់ឪពុកលោកនិងម្តាយរបស់លោក ក្នុងរយៈពេលដែលលោកទាំងពីរមានទំនាស់នឹងគ្នា ហើយម្តាយលោកបានចុះចោលលោកក្នុងរយៈពេលយ៉ាងយូរធ្វើឱ្យលោកតែងបទចម្រៀងនេះឡើង ក្នុងបំណងបង្ហាញពីចិត្តដែលពោរពេញដោយវិប្បដិសារីរបស់លោក ។
បទអូនជាទេវីដួងចិត្ត ជាបទដែលរៀបរាប់ពីការស្រឡាញ់របស់លោកចំពោះនារីម្នាក់ដែលមានឋានៈខ្ពស់ឆា្ងយពីលោក ហើយលោកបានរក្សាយ៉ាងសមា្ងត់ក្នុងដួងចិត្ត។
បទមិនបាច់រ៉ាយរ៉ាប់ប្រាប់ទៀតទេ ជាបទចម្លងក្លាយពីបទអន្តរជាតិ តែលោកក៏ចង់សំដៅដល់នារីម្នាក់ដែលបានរួមរស់ជាមួយលោកមួយរយៈពេល ហើយបានបែកទៅដោយសារខ្វះភក្តីភាពនឹងលោក ។
បទស្លឹកឈើ ជាបទរបស់លោកឧត្តមសេនីយ៍ សាក់-ស៊ុតសាខន តែជាបទដែលលោក ស៊ិន-ស៊ីសាមុត បានល្បីឈ្មោះស្មើនឹងបទសំរោងចុងកាល់របស់លោក ហាស់-សាឡន ដែរ ។
បទចាំជួបរាល់ថៃ្ងលិច ជាបទដែលតែងដោយលោក វ៉ោយ-ហូរ កំពុងតែតាមស្រឡាញ់នាងតារា-ចោមច័ន្ទ ។ តែបទនេះសំឡេងម៉ុងដូលីនក្បាលបទ គឺជាស្នាដៃរបស់លោក ស៊ិន-ស៊ីសាមុត ដេញដោយខ្លួនលោកផ្ទាល់ មុននឹងចាប់ផ្តើមវគ្គទីមួយ ។
បទចម្រៀងឥតព្រាងទុក គឺជាអនុស្សាវរីយ៍របស់លោក ពៅ-ស៊ីផូ ជាមិត្តរបស់លោកពេលជួបស្រី ម្នាក់នៅក្នុងរង្គសាលដោយចៃដន្យ។បទនេះត្រូវបានលោកយកទៅកសាងជាខ្សែភាពយន្តមានឈ្មោះថា ចម្រៀងឥតព្រាងទុក ដែលសម្តែងដោយលោក ជា-យុទ្ធថន អ្នកស្រី វីជ្ជរ៉ា-ដានី អ្នកស្រី រស់-សេរីសុទ្ធា ផលិតដោយខ្លួនលោក ស៊ិន-ស៊ីសាមុត ផ្ទាល់ និងបានបញ្ចាំងនៅរោងភាពយន្តហេមជាតិ ។
បទពេលរាត្រី ដែលជាស្នាព្រះហស្ថសម្តេចព្រះបិតាឯករាជ្យជាតិ គឺលោក ស៊ិន-ស៊ីសាមុត បានច្រៀងរួមជាមួយអ្នកចម្រៀង កែវ-សេដ្ឋា ។
ពេលដែលលោកចេញទៅទស្សនកិច្ចនៅប្រទេសបារាំង និង ហុងកុង លោកបាននាំត្រឡប់មកវិញនូវបទចម្រៀងអនុស្សាវរីយ៍ចំនួន២៥បទ ដូចជាបទស្តាប់ស្នូរទឹកភ្លៀង, បទលាហើយប៉ារីស, បទអង់តូនីញ៉ែតា, បទម៉ារីណា, បទម៉ាន់ដេ, បទវីយ៉ូឡែត្តា, បទរាត្រីនៅហុងកុង ជាដើម ៘ មានន័យថា ទោះលោកទៅដល់ទីណា នៅក្នុងប្រទេសណាក្តី គឺតែងមានអនុស្សារវីយ៍នាំមកជាមួយជានិច្ច ។
បទចម្រៀង
ខាងក្រោមនេះជាបទចំរៀងខ្លះៗក្នុងចំនោមបទចំរៀងរាប់រយរាប់ពាន់បទទៀតដែលលោកច្រៀងទោល ឬច្រៀងឆ្លងឆ្លើយជាមួយអ្នកចំរៀងដទៃដូចជា អ្នកស្រី រស់ សេរីសុទ្ឋា និង អ្នកស្រី ប៉ែន រ៉នជាដើម។ បទចំរៀងខ្លះជាស្នាដៃនិពន្ធផ្ទាល់របស់លោក ហើយបទមួយចំនួនទៀតជាបទនិពន្ធដោយកវីផ្សេងទៀត។
ច្រៀងទោល
ក
កណ្តាលដួងចិត្ត
កន្សែងប៉ាក់ផ្កា
កន្សែងស្រីប៉ាក់
កប្បាសលាស់ខ្ចី
កន្លង់ផ្ញើប្រាណស្តាប់
កម្មកាយមិនទៀង
កាត់ចិត្តទាំងអាល័យ
កាលអូនរាំទ្វីស
កុលាបខ្មែរអាកាសចរណ៍
កុលាបដូនទាវ
កុលាបបាត់ដំបង
កុលាបប៉ៃលិន
កុលាបមួយទង
កូនចៅលោកអ្នកណា
កំពង់ចាមកំពង់ចិត្ត ស្ដាប់
កំពង់ធំជំរុំចិត្ត ស្តាប់
កំពតកំពូលចិត្ត
កុំតាមបងអី
កុំនឹកគេអី
កុំស្មានបងភ្លេច
ក្ងោកក្រមុំ
ក្បត់នៅតែក្បត់
ក្រោមមេឃលើដី (បងរស់ព្រោះអូន)
ក្រៅពីរូបពៅ
កោះកុងអន្លង់ស្នេហ៏ស្តាប់
ក្លិនខ្លួននួនស្រី
ក្លិនខ្លួនស្រីខ្មៅ
ក្លិនផាហ៊ុម
ក្លិនអើយក្លិនខ្លួន
ក្លិនអើយក្រអូប
ក្លិនអ្វីក្រអូប
ក្លែបក្លិនចន្ធូ
ក្អួតឈាមនៅប៉ៃលិន (ចុកឈាមនៅប៉ៃលិន)
ខ
ខឹងព្រោះស្រលាញ់
ខំតែជឿ
ខុសព្រោះខ្ញុំ
ខ្យល់សមុទ្រ
ខ្មៅស្រស់
ខ្យងក្តក់ទឹកជន់ស្តាប់
គ
គេងទៅ(ក្នុងខ្សែភាពយន្ត រឿង ពៅឈូកស)
ច
ចង់កើតជាទឹក
ចង់ត្រឹមតែឃើញ
ចុកឈាមនៅប៉ៃលិន
ចន្ទ្រារះហើយ
ចិត្តជិតក្បត់
ចិត្តឥតសង្ឃឹម
ចុងស្រល់
ចំណោទស្នេហា
ចន្ទគ្រឹហ្វា (ចន្ទគ្រឿហ្វា)
ចំប៉ាបន្ទាយដែក
ចំប៉ាបាត់ដំបង
ចំប៉ីសួគ៌ា
ចំប៉ីសៀមរាបស្តាប់
ចម្រៀងមរណៈ
ចម្រៀងហៅអូន
ចម្រៀងមួយបទតែងមិនចប់
ចម្រៀងស្នេហ៍
ចំអកចំអន់ស្តាប់
ចាំជួបរាល់ថ្ងៃលិច
ចាំអូនពេញមួយយប់ស្តាប់
ចាំចម្លើយតាមខ្យល់
ឆ
ឆ្លើយចាសមកអូន ស្តាប់
ជ
ជញ្ជីងស្នេហា
ជីវិតកម្មករត្បូង
ជីវិតខ្ញុំសម្រាប់អ្នក
ជីវិតសត្វលោក
ជូតទឹកភ្នែកទៅអូន
ជួបដោយចៃដន្យ
ជើងមេឃពណ៌ស្វាយ
ជឿជាក់ថាមុំវិលវិញ
ឈ
ឈាមប្រឡាក់ដៃខ្ញុំ
ឈូកក្នុងបឹង
ដ
ដងស្ទឹងពោធិ៍សាត់
ដងស្ទឹងសង្កែ ស្តាប់
ដឹងដែរ
ដួងនេត្រា
ដើមដូងព្រលឹងស្នេហ៍
ដំបៅដួងចិត្ត
ត
តើបងខុសអីបានជាស្រីសុំលែង
តើមាននរណាខ្លះដូចខ្ញុំ?
ថ
ថាវរីមាសបង
ថ្ងៃនេះមិនចូលផ្ទះទេ
ថ្ងៃណាមានសង្ឃឹម
ថ្ងៃណាមេឃស្រឡះ?
ទ
ទឹកភ្នែកដើមឆ្នាំ
ទឹកភ្នែកលើទ្រូង
ទឹកភ្នែកមួយតក់
ទឹកភ្នែករំចង់
ទឹកហូរក្រោមស្ពាន
ទុក្ខស្នេហ៍ទុក្ខកម្ម
ទួលគោកទួលកម្ម (និពន្ធដោយ គឹម សំអែល)
ទេពធីតាក្នុងសុបិន
ទំនួញកំហែងឈើទាល
ទំនួញចាបមាស ស្តាប់
ទំនួញនាងបទុមា
ទំនួញហ្គីតាមាស
ទំនួញអក្ខរា
ទំនួញភោកុលកុមារ
ទំនួញស្ដេចនាគ
ទំនួញទោចភ្នំ
ទោះយ៉ាងណា
ទ្រព្យគាប់ចិន្តា
ទំនិញស្នេហា
ទន្សាយស្តាយចន្ទ
ធ
ធីតាវិមានមាស
ធូបបីសរសៃ
ន
និស្ស័យកម្មព្រះមោគ្គល្លាន
និស្ស័យស្នេហ៍ស្រីគ្រប់លក្ខណ៍
នឹកសែននឹក
នឹកអូនជានិច្ច
នៅតែប្រាថ្នា
ប
បក្សាស្លាបដែក
បងខុសហើយ
បងចាំយូរហើយ
បងច្រៀងនាងយំ
បងនៅរង់ចាំ
បងនាំខ្មៅរត់
បងសែនពេញចិត្តនឹងស្រី
បងស្រណោះសំដី
បងស្រលាញ់អូនជាងគេ
បងរស់ព្រោះអូន
បង្គងទឹកភ្នែក
បណ្ដាំស្នេហ៍
បាត់ដំបងចងចិត្តខ្ញុំហើយ
បាត់ដំបងកុំចងពៀរនឹងខ្ញុំ
បាត់ដំបងបណ្តូលចិត្ត
បានជួបគ្នាហើយ
បិសាចក្រមុំ
បុប្ផាមាសស្នេហ៍
បុប្ផាវៀងចន្ទ
បុប្ផាឆៀងម៉ៃ
បុប្ផាដីក្រុង
បុប្ផាពង្រ
បុប្ផាលាក់ខ្លួន
បំភ្លេចមិនបាន
បើជាវាសនា
បើនឹងព្រាត់ហើយ
បើស្រលាញ់ត្រូវហ៊ាន
បើអូនបានបង
ប៉ៃលិនសុបិនស្នេហ៍
ប៉ៃលិនព្រលឹងស្នេហ៍
ប្ដីមួយជីវិត
ប្រវាស់ស្រែប្រាំង
ផ
ផាត់ជាយបណ្ដូលចិត្ត
ផ្កាយព្រឹក
ផ្កាយព្រះអង្គារ ស្តាប់
ផ្សងព្រេងតាមកម្ម
ផ្សងកម្រងផ្កា
ព
ពេលដែលត្រូវយំ
ពេលភ្លៀងនាងទៅណា?
ពោធិ៍បាក់ខែង
ព្រះជិនវង្ស
ព្រោះតែស្រី
ពេលអូនឡើងយន្តហោះ
ព្រាត់ទាំងស្រលាញ់ស្តាប់
ព្រាត់ភ្នំសំពៅ
ព្រួយរបស់បង
ព្រែកឯងអស់សង្ឃឹម
ព្រោះតែអូន
ភ
ភ័ព្វព្រេងវាសនា
ភ័ព្វសំណាង (ផ្ញើប្រាណលើផ្កាឈូកស)
ភ្នំសំពៅជម្រៅដួងចិត្ត
ភ្លៀងស្រក់នៅមាត់បង្អួច
ភ្លេងមច្ចុរាជ
ម
មករាំលេងនឹងខ្ញុំ
មាននរណាខ្លះ
មាសទឹកប្រាំបី
មាសទឹកដប់
ម៉ារីណា
មិនលែងប្រពន្ធ
មើលទឹកសមុទ្រ (ខ្យល់សមុទ្រ)
មួយម៉ឺនសារភាព
មួយម៉ឺនអាល័យ
មេឃ និងដី
ម៉ោង៣យប់មិញ
ម្ចាស់ក្លិននៅទីណា
ម្លប់ដូងទីដប់
ម្លប់ដងស្ទឹងពោធិ៍បាក់ខែង
ម្សិលមិញ
មន្តស្នេហ៍ស្រីខ្មៅ
យ
យួរឆ្នាំដែលចាំអូនស្តាប់
យំដើម្បីឈប់យំ
យើងរាំល្អមែន
យប់១២កើត
យប់ថ្ងៃអង្គារ
យប់មិញអូនញញឹម
រ
រង់ចាំថ្ងៃស្អែកស្តាប់
រយពាន់សារភាព
រសាត់តាមខ្យល់
រាហុចាប់ចន្ទ្រ
រូបស្រីជាដួងចិត្តបង
រូបមួយជីវិតពីរ
រូបអូនហ្នឹងហើយ
រសៀលគងភ្នំ (បុប្ផាមាសស្នេហ៍)
រៀមខំស្រម៉ៃ
រៀមចង់ជួបចរចា (យូរឆ្នាំដែលចាំអូន)
រំដួលក្រពុំ
រំដួលកោះកុង
រំដួលស្ទឹងសង្កែស្តាប់
រំដួលពោធិ៍សាត់
រំដួលសុរិន្ទ
រឿងពិតរបស់បង
រសើបណាស់[[មេឌា:]]
ល
លាបាត់ដំបង
លាហើយសកុលាបស្រី
លាភូមិសេកសក
លាហើយប៉ារីស
ល្វាចេកព្រាត់គូ
លាហើយពោធិ៍សាត់
ល្មមហើយណាស្រី
លុះលង់ក្រោមធរណី
លួចស្នេហ៍រួចទុក្
ស្ទឹងពោធិ៍សាត់
វ
វណ្ណៈស្នេហ៍
វស្សាដល់ហើយ
វាសនាបិតាអភ័ព្វ
វិលវិញតាមសន្យា
វិលវិញមកអូន
ស
សាយណ្ហទោចយំ
សូមជួបត្រឹមជាតិហ្នឹង
សង្ឃឹមជានិច្ច
សង្ឃឹមឬឥតសង្ឃឹម
សង្ឃឹមចុងក្រោយ
សង្សារកម្សត់
សញ្ញាប័ត្រស្នេហា
សំបុត្របងមួយ
សំបុត្រចុងក្រោយ
សំណើចចំអកព្រម្មលិខិត
សម្បថមុខព្រះ
សន្ទូចអត់នុយ
សមុទ្រទឹកភ្នែក
សមុត្ររីងស្ងួត
សម្ដីមិនទៀង
សម្រស់កោះកុង
សុភាពបុរស
សុភាពបុរសចេះដាល់
សុវណ្ណមច្ឆា
សូរសំលេងភ្លៀងធ្លាក់
សូរិយារៀបលិចស្តាប់
សូរិយាផ្សងស្នេហ៍
សែនរន្ធត់
សែនស្ដាយថ្ពាល់ស្ដាំ
សំឡេងទឹកភ្លៀង
ស្ដាយដួងតារា
ស្តាយក្លិនកុលាបរោយ
ស្តាយក្លិនដែលឃ្លាត
ស្តាយចិត្តដែលស្មោះ
ស្នេហ៍បរាជ័យ
ស្ពានអូរតាគី
សោភីនីមាសស្នេហ៍
ស្រណោះខ្លួនណាស់
ស្រណោះផ្កាក្ទម្ភ
ស្រណោះភូមិដើមល្វា
ស្រណោះស្រុកស្រែស្តាប់
ស្រឡាញ់ហើយម្ដេចស្អប់
ស្រអែមដងស្ទឹងសង្កែ
ស្រអែមលាក់ខ្លួន
ស្តាប់បងច្រៀងបំពេ
ស្ទឹងកែវ
ស្ទឹងពោធិ៍សាត់
សំណោករាហុល
ស្នេហ៍នៃយើង
ស្នេហ៍បាត់សំរស់
ស្នេហ៍លើអាកាស
ស្នូរតំណក់ទឹកភ្លៀង
ស្ពានឈើអភ័ព្វ
ស្មានចិត្តមិនត្រូវ
ស្រលាញ់អូន៣៦៥ថ្ងៃ
សម្រស់គ្មានផ្ទឹម
សំណព្វចិត្ត
សត្វស្ទាំងហើរស្ទុយ
អ
អកបឹងកន្សែង
អក្ខរាទឹកភ្នែក
អក្ខរាតាមព្រះពាយស្តាប់
អនិច្ចា
អនិច្ចាក្រឡាហោមគង់
អនិច្ចាផ្គរលាន់
អនុស្សាចារដើមស្រឡៅ
អនុស្សាវរីយ៍ភ្នំសំពៅ
អនុស្សាវរីយ៍សេកសក
អស់ហើយក្តីរំពឹង
អាថ៌កំបាំងបុរសក្នុងលោក
អានី
អារសាច់ជូនម្ដាយ
អាសូររំចង់ (ទឹកភ្នែករំចង់)
អូ!អូ!យ៉េៗ (ស្នេហ៍តែស្រីមួយ)
អូនគង់ដឹងខ្លួន
អូនគ្មានស្រណោះ
អូនជាដួងចិត្តបង
អូនភស្ដា
អូនមកពីណា
អម្រែកស្នេហ៍អវិចី
ឯ
ឯណាទៅឋានសូគ៌
ឱ
ឱ!ខេត្តកោះកុង (សម្រស់កោះកុង)
ឱ! ផ្សែងបារី
ឱ!ធម្មជាតិអើយ
ឱ!សង្សារមាសបង
ឱ!ស្នេហ៍មាសបង (ស្តាប់បងច្រៀងបំពេ)
ឱ សែនឆ្ងាយ
បទឆ្លងឆ្លើយជាមួយ រស់សេរីសុទ្ឋា[កែប្រែ]
កែវបញ្ចពណ៌
កូឡាបស្នេហា
កុំឃាត់បងអី
កំលោះភ្នំពេញក្រមុំបាត់ដំបង
ក្រមុំខ្មែរលើ
ក្លិនផ្កាព្រៃភ្នំ
ខូចម្តុំណា
ខ្លាចតែខុស
គូព្រេងនិស្ស័យស្នេហ៍
គំនួចវាយោរ
គ្មានអ្វីធំជាងស្នេហាយើង
ចង់តែខាំហែក
ចង់បានផ្កាអ្វី?
ចំរៀងគូស្នេហ៍
ច័ន្ទរះកណ្តាលថ្ងៃត្រង់
ច័ន្ទរះក្នុងរាត្រី
ចិត្តបងរឹងដូចថ្ម
ចិត្តមួយថ្លើមមួយ
ចិត្តឥតល្អៀង
ចោរលួចចិត្ត
ជំនោរត្រជាក់
ជំរកភក្តី
ជំរកស្នេហ៍
ឈូករ័ត្នមាសបង
ដួងព្រះចន្ទ្រា
ឋានសុបិន្តស្នេហ៍
ឋានសួគ៌នៃយើង
ទារុណកម្មនាងនាគ
ទូកបងអ៊ុំស្កាត់
ទេសភាពព្រលឹម
នួនល្អងព្រមទៅ
បឋមវ័យស្នេហា
បងស្មោះលុះក្ស័យ
បុប្ផាឋានសួគា
បំពេរទិព្វសូដាច័ន្ទ
បោះឈូង
ប្រស្នារបួនខ
ផ្កាអង្គារបុស្ស
ផ្កាអើយផ្កាពុទ្រា
ផ្គរលាន់ឯត្បូង
ព្រះជិនវង្សកុសលបុប្ផា
ព្រះជិនវង្សបុទុមសូរិយា
ភក្តីស្នេហា
មួយកំផ្លៀងអនុស្សាវរីយ៍
យប់យន់ទន់ត្រជាក់
យើងកុំភ្លេចគ្នា
យើងព្រាត់គ្នាហើយ
រសស្នេហ៍ឧត្តម
រួមស្នេហ៍លោកីយ៍
លាហើយកូឡាបបាត់ដំបង
សុបិន្តឋានស្នេហ៍
សុភាមាសបង
ស្ដេចដំរីស
ស្ទឹងពោធិ៍សាត់
ស្នេហ៍បងនិងអូន
ស្នេហាចំប៉ាមាស
ស្នេហាព្រះថោងនាងនាគ
ស្នេហាព្រះលក្សិនវង្ស
ស្រណោះអូរជ្រៅ
ស្វាយមួយមែក
អូនកើតឆ្នាំអី
អក្ខរាលោហិត
អនិច្ចាកាយងងឹត
អាទិត្យសុវណ្ណច័ន្ទកេសរ
អាប៊ុលកាសេម
អាយុមិនអស់មិនស្លាប់
ឯណាព្រហ្មចារី
ឱ! ស្នេហ៍អើយ!
ឱអ្នកគ្រូពេទ្យអើយ
ច្រៀងឆ្លងឆ្លើយជាមួយ ប៉ែន រ៉ន[កែប្រែ]
ជើងមេឃពណ៏ស
តន្ត្រីធម្មជាតិ
បណ្ដែតក្បូនលេង ស្ដាប់
មន្ថាមាសបង
ស្រីឆ្នាស់ប្រុសឆ្នើម
ស្នេហ៍ដូចជើងមេឃ
អារុណរះ
គេរកឃើញយន្តហោះ Boeing 777 ជើងហោះហើរលេខ MH370
9:09 AM – by Unknown
សោកនាដកម្ម MH370 ឆ្នាំ ២០១៤ កក្រើករញ្ជួយសារជាថ្មី ព្រោះថាៈ គេរកឃើញយន្តហោះ Boeing 777 មានជើងហោះហើរលេខ MH370?
សោកនាដកម្មអាកាសចរណ៍នៃជើងហោះហើរ MH370 នាថ្ងៃទី ៨ ខែ មីនា ឆ្នាំ ២០១៤ របស់ម៉ាឡេស៊ី បានបាត់ស្រមោលដោយនាំយកជាមួយអ្នកដំណើរ ២២៧ នាក់ និងក្រុមពហុនិការ ១២ នាក់ នោះ ឥឡូវនេះ ត្រូវបានគេរកឃើញយន្តហោះនៅទាំងមូល ហើយមនុស្សទាំងអស់ ក៏នៅមានជីវិតដែរ ។តាំងពីមុននេះបន្តិច គ្រប់ប្រភពផ្លូវការ សុទ្ធសឹងប្រកាសថា យន្តហោះ MH70 បានធ្លាក់នៅមហាសមុទ្រឥណ្ឌា ដោយផ្អែកលើសញ្ញាទាំងឡាយ ដែលក្រុមរុករកបាន “ប្រមាញ់” បាន ។
ប៉ុន្តែ កាសែតប្រចាំសប្តាហ៍១ត្រូវបានបង្កើតតាំងពីឆ្នាំ ១៩១៩ របស់រុស្ស៊ី មានឈ្មោះថា Moskovskiy Komsomoles (MK – www.mk.ru) បានដកស្រង់របាយការណ៍ចារកម្មរបស់ប្រទេសនេះ និងរបស់ស្ថាប័នចារកម្មរបស់ប្រទេសមួយចំនួនទៀត បញ្ជាក់ថា គេបានរកឃើញយន្តហោះនេះហើយៗ យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airline មានលេខសម្គាល់ MH370 បច្ចុប្បន្ន កំពុងស្ថិតនៅតំបន់ Kandahar, អាហ្វហ្គានីស្ថាន ជិតព្រំប្រទល់ដែនប៉ាគីស្ថាន ។
យន្តហោះ Boeing 777 ដ៏ធំសម្បើម បានចុះសំចតដោយសុវត្ថិភាព លើផ្លូវតូច១នាតំបន់ជនបទដាច់ស្រយាល នៅ Kandahar ប្រទេសអាហ្វហ្គានីស្ថាន ជិតព្រំដែនប៉ាគីស្ថាន ។
អ្នកដំណើរទាំង ២២៧ នាក់ និងក្រុមពហុនិការ ១២ នាក់ នៅមានជីវិត ។
ប្រទេសចារកម្មទាំងនោះ ឲ្យដឹងថា “សោកនាដកម្ម” នេះ ផ្តើមឡើងពីបុគ្គលមានរហស្សនាមសម្ងាត់គឺ “Hitch” ប៉ុន្តែ គេពុំទាន់បានព័ត៌មានអំពីបុគ្គលនេះនៅឡើយទេ ។ តួអង្គអាថ៌កំបាំងនេះបានបង្ខំឲ្យអ្នកបើកបរ ប្តូរទិសដៅហោះហើរ ទៅកាន់អាហ្វហ្គានីស្ថាន ។
តាម MK ដដែលនេះ អ្នកត្រូវចាប់ជំរិតទទួលការបែងចែកជា ៧ ក្រុម រស់នៅក្នុងជម្រំដ៏ចង្អៀត ហើយទទួលការត្រួតត្រាយ៉ាងតឹងរឹង ។ មានមនុស្សសំខាន់ៗ ២០ នាក់ ត្រូវបានគេបង្ខាំងទុកក្នុងរូងក្រោមដី ។
មកទល់បច្ចុប្បន្ន ក្រុមចាប់ជំរិតនេះ ពុំទាន់ដាក់ចេញនូវការទាមទារអ្វីទេ ។
គេនៅពុំទាន់ដឹងច្បាស់ពីគោលបំណងរបស់ពួកវាគឺអ្វី ប៉ុន្តែ តាម MK នោះក្រុមចាប់ជំរិតដ៏សាហាវនេះ បានប៉ុនប៉ងបង្កសម្ពាធចំពោះអាមេរិក និងចិន ពីបញ្ហា១ដែលពុំទាន់ត្រូវបានគេទទួលចេញ ។
ជាថ្មីម្តងទៀត “សោកនាដកម្ម MH370″ ត្រូវបានប៉ិចពន្លកថ្មីនៃក្តីសង្ឃឹម ចំពោះក្រុមគ្រួសារអ្នករងគ្រោះ ។ ព្រោះថា វេលាខាងមុខ គេអាចរកឃើញ MH370 ៕
SIEM REAP AND THE TEMPLES OF ANGKOR
7:38 AM – by Unknown
SIEM REAP AND THE TEMPLES OF ANGKOR
rivalled by the magical Bayon, embellished with superhuman images of the enigmatically half-smiling Avalokitesavara, and the jungle-smothered temple remains of Ta Prohm, with crumbling ruins squeezed between the roots of enormous trees and creepers. The sheer numbers of tourists descending on these sites may have eroded some of Angkor’s prevailing mystery, although with judicious planning the worst of the crowds can still be avoided – and whenever you visit, the ruins will leave an indelible impression.
Headline monuments aside, Angkor has an extraordinary wealth of attractions. Literally hundreds of major temple complexes dot the countryside hereabouts, spread over an area of some four hundred square kilometres, and for many visitors it’s at these lesser-known destinations that the true spirit and magic of Angkor can still be found. Even a cursory tour of the more outlying temples of Roluos gets you somewhat off the beaten track, while the intricately carved shrines of Banteay Srei are also within easy reach. Further afield the magnificent temple-citadels of Beng Mealea and Koh Ker can be conveniently combined in a single day-trip (perhaps with a visit to remote Preah Khan (Kompong Thom). Further north, the memorable temple of Preah Vihear, perched on a mountaintop overlooking Thailand, has finally re-entered the tourist mainstream after years of Khmer Rouge occupation and cross-border squabbles. It’s easily combined with a visit to the border boomtown of Anlong Veng, famous for its Khmer Rouge associations, and as the site of Pol Pot’s death. Further east, the affable little town of Kompong Thom provides a convenient jumping-off point for visits to the great pre-Angkorian temple complex at Sambor Prei Kuk, along with other nearby sites.
Gateway to the temples is Siem Reap, a former backwater town that has reinvented itself as Cambodia’s tourist honeypot par excellence. It’s crammed with tourists and touts, but remains one of the country’s most enjoyable destinations – if you don’t mind the fact that it bears increasingly little resemblance to anywhere else in the country. Siem Reap is also the starting point for visits to the remarkable floating villageson the great Tonle Sap lake and to wild Phnom Kulen, at the borders of the Kulen Mountains, which divide the lush lowlands from the barren north.
Three days is enough time to visit most of the major sites in the vicinity of Siem Reap, although adding a day or three allows time to visit one of the nearby floating villages and to take a more leisurely approach to the Angkor archeological site itself – temple-fatigue can set in surprisingly quickly if you go at the ancient monuments too fast, and the slower you approach the vast treasury of Angkor, the more you’ll gain from the experience. This is one of the world’s great sights, and well worth lingering over.
Phnom Penh and around
7:15 AM – by Unknown
PHNOM PENH AND AROUND
“A city of white buildings, where spires of gold and stupas of stone rocket out of the greenery into the vivid blue sky.” Such was American visitor Robert Casey’s description of Phnom Penh in 1929, in which he also noted the shady, wide streets and pretty parks. The image bears a remarkable resemblance to the Phnom Penh of today, and life then seems to have been much as it is now, the open-fronted shops and shophouses bustling with haggling traders, and roadsides teeming with food vendors and colourful, busy markets. The capital of Cambodia and the heart of government is a captivating city of great charm and vitality, crisscrossed by broad tree-lined boulevards and dotted with old colonial villas. Situated in a virtually flat area at the confluence of the Tonle Sap, Bassac and Mekong rivers, the compact city hasn’t yet been overwhelmed by the towering high-rise developments that blight neighbouring Southeast Asian capitals, although the construction of newer, higher, and more modern buildings is certainly gaining pace.
Such is the city’s enterprise and energy that it’s difficult to believe that a generation ago it was forcibly evacuated and left to ruin by the Khmer Rouge. Inevitably, and in spite of many improvements, some of the scars are still evident: side roads are pot-holed and strewn with rubble, some of the elegant villas are ruined beyond repair, and when it rains the antiquated drainage system backs up, flooding the roads.
It is testimony to the unflappable good nature and stoicism of the city’s inhabitants that, despite past adversity, they remain upbeat. Many people do two jobs to get by, keeping government offices ticking over for a few hours each day and then moonlighting as moto drivers or tutors; furthermore, the Cambodian belief in education is particularly strong here, and anyone who can afford to sends their children to supplementary classes outside school hours. This dynamism constantly attracts people from the provinces – newcomers soon discover, though, that it’s tougher being poor in the city than in the country, and are often forced to rent tiny rooms in one of the many shanties on the city’s outskirts, ripped off for the privilege by affluent landlords.
Most of the city’s sights are located between the Tonle Sap River and Monivong Boulevard, in an area bordered by Sihanouk Boulevard in the south and Wat Phnom in the north. For tourists and locals alike, the lively riverfront – a wide promenade that runs beside the Tonle Sap for nearly 2km – is the city’s focal point. In the evenings, residents come here to take the air, snack on hawker food and enjoy the impromptu waterside entertainment; the strip also shows the city at its most cosmopolitan, lined with Western restaurants, cafés and bars. Three key tourist sights lie close by. Arguably the most impressive of the city’s attractions is the elegant complex housing the Royal Palace and Silver Pagoda that dominate the southern riverfront. The palace’s distinctive four-faced spire towers above the pitched golden roofs of its Throne Hall, while the adjacent Silver Pagoda is home to a stunning collection of Buddha statues. A block north of the palace is the National Museum, a dramatic, hybrid building set in leafy surroundings housing a fabulous collection of ancient Khmer sculpture dating back to as early as the sixth century. Also near the river are Wat Ounalom – one of five pagodas founded during Phnom Penh’s first spell as the capital, whose austere grey stupa houses the ashes of many prominent Khmers – and bustling hilltop Wat Phnom, one of the city’s prime pleasure spots, whose foundation is said to predate that of the city. The old French administrative area, often referred to as the French quarter, surrounds the hill on which Wat Phnom sits, boasting many fine colonial buildings, some restored, while to the southwest the daffodil-yellow Art DecoCentral Market sits close to the city’s business district. To the south of the city, the jam-packed Russian Market is a popular souvenir-sourcing spot while another much-visited sight, though for completely different reasons, is the Toul Sleng Genocide Museum: a one-time school that became a centre for the torture of men, women and children who fell foul of the Pol Pot regime.
Many visitors stay just a couple of days in Phnom Penh before hopping on to Siem Reap and Angkor, Sihanoukville and the southern beaches or to the Vietnamese border crossings at Bavet and Chau Doc. There are, however, plenty of reasons to linger. The capital has the best shopping in the country, with a vast selection of souvenirs and crafts, and an excellent range of cuisines in its many restaurants. There are also several rewarding day-trips from the capital out into the surrounding countryside.
Brief history
Cambodian legend – passed down through so many generations that the Khmers regard it as fact – has it that in 1372 a wealthy widow, Daun Penh (Grandmother Penh), was strolling along the Chrap Chheam River (now the Tonle Sap) when she came across the hollow trunk of a koki tree washed up on the banks. Inside it she discovered five Buddha statues, four cast in bronze and one carved in stone. As a mark of respect, she created a sanctuary for the statues on the top of a low mound, which became known as Phnom Penh, literally the hill of Penh; in due course, the hill gave its name to the city that grew up around it.
The founding of the city
Phnom Penh began its first stint as a capital in 1432, when King Ponhea Yat fled south from Angkor and the invading Siamese. He set up a royal palace, increased the height of Daun Penh’s hill and founded five monasteries – Wat Botum, Wat Koh, Wat Langka, Wat Ounalom and Wat Phnom – all of which survive today. When Ponhea Yat died, his sons variously took succession, but for reasons that remain unclear, in the sixteenth century the court had moved out to Lovek, and later Oudong, and Phnom Penh reverted to being a fishing village.
Little is known of the subsequent three hundred years in Phnom Penh, though records left by missionaries indicate that by the seventeenth century a multicultural community of Asian and European traders had grown up along the banks of the Tonle Sap, and that Phnom Penh, with easy access by river to the ocean, had developed into a prosperous port. Gold, silk and incense were traded along with hides, bones, ivory and horn from elephants, rhinoceros and buffalo. Phnom Penh’s prosperity declined in the later part of the century, when the Vietnamese invaded the Mekong delta and cut off Phnom Penh’s access to the sea. The eighteenth century was a period of dynastic squabbles between pro-Thai and pro-Vietnamese factions of the royal family, and in 1770, Phnom Penh was actually burnt down by the Siamese, who proceeded to install a new king and take control of the country.
As the nineteenth century dawned, the Vietnamese assumed suzerainty over Cambodia. In 1812 Phnom Penh became the capital once again, though the court retreated to Oudong twice over the next fifty years amid continuing power-struggles between the Thais and Vietnamese.
Phnom Penh under the French
In 1863, King Norodom (great-great-grandfather of the current king, Norodom Sihamoni), fearful of another Vietnamese invasion, signed a treaty for Cambodia to become a French protectorate. At the behest of the French, he uprooted the court from Oudong and the role of capital returned decisively to Phnom Penh, a place which the recently arrived French described as “an unsophisticated settlement made up of a string of thatched huts clustered along a single muddy track, the riverbanks crowded with the houseboats of fisher-folk”. In fact, an estimate of its population at the time put it at around 25,000. Despite Phnom Penh regaining its access to the sea (the Mekong delta was now under French control) it remained very much an outpost, with the French far more concerned with the development of Saigon.
In 1889, a new Senior Resident, Hyun de Verneville, was appointed to the protectorate. Wanting to make Phnom Penh a place fit to be the French administrative centre in Cambodia, he created a chic colonial town. By 1900, roads had been laid out on a grid plan, a law court, public works and telegraph offices set up, and banks and schools built. A French quarter grew up in the area north of Wat Phnom, where imposing villas were built for the city’s French administrators and traders; Wat Phnom itself gained landscaped gardens and a zoo.
Towards independence
In the 1920s and 1930s, Phnom Penh grew prosperous. The road network was extended, facilitated by the infilling of drainage canals; the Mekong was dredged, making the city accessible to seagoing vessels; parks were created and communications improved. In 1932, the city’s train station was built and the railway line linking the capital to Battambang was completed. Foreign travellers were lured to Cambodia by exotic tales of hidden cities in the jungle.
The country’s first secondary school, Lycée Sisowath, opened in Phnom Penh in 1936, and slowly an educated elite developed, laying the foundations for later political changes. During World War II, the occupying Japanese allowed the French to continue running things and their impact on the city was relatively benign; in October 1941, after the Japanese had arrived, the coronation of Norodom Sihanouk went ahead pretty much as normal in Phnom Penh.
With independence from the French in 1954, Phnom Penh at last became a true seat of government and an educated middle class began to gain prominence; café society began to blossom, cinemas and theatres thrived, and motorbikes and cars took to the boulevards. In the mid-1960s a national sports venue, the Olympic Stadium, was built and world celebrities began to visit.
The civil war and the Khmer Rouge
The period of optimism was short-lived. Phnom Penh started to feel the effects of the Vietnam War in the late 1960s, when refugees began to flee the heavily bombed border areas for the capital. The civil war of the early 1970s turned this exodus into a flood. Lon Nol’s forces fought a losing battle against the Khmer Rouge and, as the city came under siege, food became scarce despite US efforts to fly in supplies.
On April 17, 1975, the Khmer Rouge entered Phnom Penh. At first they were welcomed as harbingers of peace, but within hours the soldiers had ordered the population out of the capital. Reassurances that it was “just for a few days” were soon discredited, and as the people – the elderly, infirm and the dying among them – left laden with armfuls of possessions, the Khmer Rouge set about destroying the city. Buildings were ransacked, roofs blown off; even the National Bank was blown up. For three years, eight months and twenty days Phnom Penh was a ghost town.
Vietnamese and UN control
With the Vietnamese entry into Phnom Penh on January 7, 1979, both returnees and new settlers began to arrive – although many former inhabitants either could not or would not return, having lost everything and everyone. Those arriving in the city took up residence in the vacant buildings, and to this day many still live in these same properties. During the Vietnamese era, the capital remained impoverished and decrepit, with much of the incoming aid from the Soviet Union and India finding its way into the pockets of senior officials. By 1987, Vietnamese interest was waning, and by 1989 they had withdrawn from Cambodia.
The UN subsequently took charge, and by 1992 the country was flooded with highly paid UNTAC forces. The atmosphere in Phnom Penh became surreal: its infrastructure was still in tatters, electricity and water were spasmodic, telecommunications nonexistent and evening curfews in force, but the city boomed as hotels, restaurants and bars sprang up to keep the troops entertained. Many Phnom Penh residents got rich quick on the back of this – supplying prostitutes and drugs played a part – and the capital gained a reputation for being a free-rolling, lawless city, one which it is still trying to lay to rest.
Modern Phnom Penh
The city of today is slowly repairing the dereliction caused nearly three decades ago; roads are much improved, electricity is reliable and many of the charming colonial buildings are being restored. Alongside, an increasing number of skyscrapers, high-rise apartment blocks and shopping malls are steadily peppering the horizon, particularly along Monivong and Sihanouk boulevards. With tourism firmly in its sights, the municipal government has set out elaborate plans to continue smartening up the city, ranging from dictating the colour in which buildings will be painted – creamy yellow – to evicting squatters and makeshift shops from areas designated for development. Boeng Kak Lake, for example, once a popular backpacker area, is now all but filled in and deserted to make way for a vast private development. On the eastern end of Sihanouk Boulevard, Hun Sen Park and Naga World – a sprawling casino and hotel complex heavily invested in by Cambodia’s Prime Minister, Hun Sen – dominates the waterfront. It remains to be seen how many other changes this dynamic city will face, but for now at least, the feeling is broadly optimistic.
កម្រងរូបភាពទេសភាពអង្គវត្ត
9:12 AM – by Unknown
Subscribe to:
Posts (Atom)